Ultimate magazine theme for WordPress.

តើហេតុអ្វីបានជាមានសត្វ​តាមជញ្ជាំងប្រាសាទ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​???





​ខ្មែរ​ជា​ជនជាតិ​វ័យ​ចំណាស់​មួយ ដែលមាន​កំណើត​រស់នៅ​លើទឹក​ដី​នៃ​ជ្រោយ​សុវណ្ណ​ភូមិ​រាប់រយ​ពាន់​ឆ្នាំមុន​ការបង្កើត​រដ្ឋ​នគរ​ភ្នំ​នា​ដើម​សតវត្សរ៍​ទី​១​នៃ​គ​.​ស​។ ដូនតា​របស់​ជាតិ​សាសន៍​នេះ​ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ បាន​បន្សល់ទុក​រូប​ស​ត្វ​នៅ​ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ​ជាច្រើន​តាម​ស្ថានីយ៍​ជាច្រើន​កន្លែង​ទូទាំង​កម្ពុជា​ក្រោម ឬ​ប្រទេស​វៀតណាម​ខាងត្បូងនៅ​លាវ និង​ថៃ​។

វត្ថុ​សិល្បៈ​ជា​រូប​សត្វ​ទាំងនោះ ដូចជាគោ ក្របី ជ្រូក ឆ្កែ ក្ងោក និង​មាន់​ជាដើម ឆ្លុះបញ្ចាំង​អំពី​ជីវភាព​ប្រចាំថ្ងៃ​ក្នុងសង្គម​ខ្មែរ​ដើមដែលមាន​កសិកម្ម និង​ការ​ផ្សាំង​សត្វ បរបាញ់ និង​នេសាទ​ជា​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​សហគមន៍​។ ​ទន្ទឹមនឹងនេះ រូប​សត្វ​ទាំងនោះ​ក៏​បង្ហាញ​អំពី​វិស័យ​ជំនឿ​សាសនា​ផងដែរ​។ តាម​ការសិក្សា និង​វិភាគ​រូបគំនូរ​សត្វ​លើ​កុលាលភាជន៍​ផាត់​ពណ៌​នៅ​ស្ថានីយ៍​ភូមិ​បាន​ឈាង ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​រវាង​៥០០-២០០​ឆ្នាំមុន​គ្រិស្តសករាជ បាន​ឲ្យ​ដឹងថា នា​ចុង​សម័យ​វប្បធម៌​បុរេប្រវត្តិសាស្ត្រ សត្វ​គោ និង​ក្របី​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងសង្គម​គ្រួសារ​ខ្មែរ​យើង​។​

​ការប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​កសិកម្ម និង​ចម្ការ​របស់​ដូនតា​ខ្មែរ​នា​សម័យមុន បានធ្វើ​ឲ្យ​មនុស្ស​នា​ចុង​សម័យ​បុរេប្រវត្តិសាស្ត្រ​ចាត់ទុកថា ទិន្នផល​ស្រូវ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ជីវិត​។​​ ​ក្រៅពី​ការធ្វើ​ស្រែចម្ការ ពួកគាត់​ចេះ​ចិញ្ចឹម​គោនិង​ក្របី ដើម្បី​ភ្ជួរ​រាស់ស្រែ​ចម្ការ ព្រមទាំង​ចេះ​ផ្សាំង​សត្វ​ដំរី​សម្រាប់​ធ្វើជា​យានជំនិះ​តាម​តម្រូវការ​។ ទន្ទឹមនឹងនេះ តាម​គំនូរផាត់ពណ៌​ក្រហម​ទាំងនោះ យើង​ក៏​អាច​ស្វែងយល់​អំពី​បរិស្ថាន​វប្បធម៌​សង្គម និង​ធម្មជាតិ​នា​សម័យមុន​ប្រវត្តិសាស្ត្រ​ផងដែរ ដែលមាន​លក្ខណៈ​ជា​ជីវ​ច​ល​និយម​។​

​​លើសពីនេះទៅទៀត វត្តមាន​របស់​គំនូរ​រូប​សត្វ​លើ​កុលាលភាជន៍​ទាំងនោះ គួបផ្សំ​នឹង​ចម្លាក់​ធ្វើ​អំពី​ដី​ដុត និង​សំ​រិ​ទ្ធមួយចំនួន ក៏​ជា​កត្តា​មួយ​យ៉ាង​សំខាន់បំផុត​ដែល​បាន​ជួយ​យើង​ឲ្យ​ស្គាល់​យល់ដឹង​អំពី​លក្ខណៈ​វប្បធម៌​ខ្មែរ​មុន​ឥទ្ធិពល​ឥណ្ឌា​ផងដែរ​។ ផ្អែកលើ​វប្បធម៌​នា​សម័យ​នោះ យើង​អាច​កត់សម្គាល់​នូវ​ការ​សែនព្រេន​ចំពោះ​បុព្វការី​ជន ដោយ​កប់​សំណែន​ជាមួយ​សព​ក្នុង​ផ្នូរ​បុរាណ​៘​ សូមជម្រាបថា ការបញ្ចុះ​សព​រប​ស់ជ​ន​ជាតិខ្មែរ​ដោយមាន​គ្រឿង​សំណែន​ជា​សត្វពាហនៈ​គឺជា​គោ​, ជ្រូក​, ឆ្កែ និង ក្របី ជាដើម​ឧបករណ៍ប្រើប្រាស់​សម្រាប់​ជីវិត​ទៅកាន់​បរមលោក ត្រូវបាន​ថែរក្សា​តដល់​សម័យអង្គរ តែ​ត្រូវបាន​បន្ត​រហូតដល់​ស​ព្វ​ថ្ងៃ ដោយ​កុលសម្ព័ន្ធ​ខ្មែរលើ​នៅក្នុង​តំបន់​ខ្ពង់រាប​មួយចំនួន​នៃ​ប្រទេស​កម្ពុជា លាវ និង​វៀតណាម​កណ្តាល និង​ខាងត្បូង​។​

​រួម​សេចក្តី​មក តាមរយៈ​រូបគំនូរ និង​ចម្លាក់​សត្វ​ទាំងនោះ ដែលជា​សម្មិទ្ធផល​សង្គម​របស់​សហគមន៍​មន​-​ខ្មែរ គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​ដែល​យើង​មិនត្រូវ​មើលរំលង​ក្នុងការ​ស្រាវជ្រាវ​អំពី​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​ខ្មែរ​មុន​ឥទ្ធិពល​ឥណ្ឌា​។ ទោះជា​យ៉ាងនេះ​ក្តី យើង​ត្រូវ​ជ្រាបថា ក្នុងចំណោម​សត្វ​ដែល​បុព្វការី​ជន​ខ្មែរ​បាន​ផ្សាំង​នោះ មានតែ​សត្វ​ដំរី​ទេ ដែល​បាន​ដើរតួ​សំខាន់​ជាងគេ​ក្នុងសង្គម​ខ្មែរ​៕

ប្រភព៖ត្រា​ណេ

Source: ប្រវត្ដិសាស្រ្ដhttps://spktliv.com/





Comments
Loading...