Ultimate magazine theme for WordPress.

- Advertisement -

ប្រវត្ដិលទ្ធិប្រជាធិបតេយ្យសេរីនិយម

0 59
ការសរសេរក្នុងប្លក់នេះក្នុងគោលបំណង ដើម្បីចែករំលែកនូវចំណេះដឹង ដល់ប្រិយមិត្តអ្នកអាននិង ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ​ (The democracy) និងរបបគ្រប់គ្រងសាធារណរដ្ឋ(The republic)  ដែលកើតមានតាំងពី ៣០០ឆ្នាំមុនគ្រឹស្តសករាជមកម្ល៉េះឲជ្រួតជ្រាបក្នុងសង្គម ខ្មែរ។អស់រយៈ ពេល ជាច្រើនសតវត្សរ៍កន្លងមកហើយ ប្រជាពលរដ្ឋខ្មែរតែងតែទទួលរងនូវការជិះជាន់ការរំលោភបំពាន គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធររដ្ឋអំណាច។អ្នកកាន់អំណាចភាគច្រើនតែងតែលើកជើង ក្រខ្វក់ របស់ខ្លួនជាន់ឈ្លីលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរដោយឥតអៀនខ្មាស។ដោយប្រជាពលរដ្ឋ ខ្មែរយើងពុំទាន់យល់ច្បាស់អំពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យក៏ចេះតែលុតក្រាបឧិនលំទោន នូវចំពោះមុខអំពើឃោរឃៅ របស់ជនកំរោលទាំងអស់នោះ ធ្វើឲប្រជាពលរដ្ឋមានការខ្លបខ្លាច អំណាចអ្នកដឹកនាំ ។
បែរជាយល់ថាការរំលោភជិះជាន់នឹងអំពើពុករលួយ ដែលកើតមានក្នុងសង្គមខ្មែរ គឺជារឿងធម្មតា របស់មនុស្សលោកទៅវិញ។ជំនឿនេះ ជាកត្តានាំឲអំពើឃោរឃៅ ការជិះជាន់រំលោភសិទ្ធិសេរីភាព ប្រជាពលរដ្ឋកាន់តែចាក់ឫសជ្រៅទៅៗ នៅក្នុងសង្គមជាតិយើងតកូនចៅជាច្រើនជំនាន់ ។ជឿជាក់ ថាអត្ថបទនេះនឹងជាមធ្យោបាយមួយជួយណែនាំផ្តល់ចំនេះដឹង និងជាប្រទីបជួយបំភ្លឺផ្លូវ ឲប្រិយ មិត្តអ្នកអានធ្វើដំណើរទៅកាន់លទ្ធិប្រជាធិបតេយ្យ ដ៏បរិសុទ្ធដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជរដ្ឋ ឡើងវិញ ៕
តើរដ្ឋាភិបាលជាអ្វី ?
មុននឹងអធិប្បាយយើងត្រូវតែយល់នូវឫសពាក្យជាមុនសិន ពាក្យថា “រដ្ឋាភិបាល​ Government” មកពីឫសពាក្យ រដ្ឋ អភិបាល រដ្ឋភិបាល
ពាក្យថា“រដ្ឋ”បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជោត្តញ្ញាណោជួនណាតមានន័យថា ដែន, ប្រទេស,រាស្រ្ត, ប្រជាជន, អ្នកនៅក្នុងដែន ។
ពាក្យថា “អភិបាល”តាមវចនានុក្រមខ្មែរដដែលមានន័យថា អ្នកគ្រប់គ្រង,អ្នកបីបាច់រក្សា, អ្នកថែ រក្សា ។ ការគ្រប់គ្រង,ការបីបាច់រក្សា, ការថែរក្សា ។
    លុះរួមទាំងពីរស័ព្ទមកបានជាពាក្យ“រដ្ឋាភិបាល”គឺមានន័យថាអ្នកត្រួតត្រាដែន,អ្នកគ្រប់គ្រងរក្សា ប្រទេស ឬជាប្រព័ន្ធនយោបាយមួយដែលចាត់ចែងដឹកនាំដោយមនុស្សមួយក្រុមសម្រាប់ធ្វើកិច្ចការ សាធារណៈនិងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។រដ្ឋាភិបាលមានអំណាច មានកម្លាំងកងទ័ព សម្រាប់បង្ករបង្កើត សន្តិសុខនិងការពារសណ្តាប់ធ្នាប់ក្នុងសង្គម រៀបចំបង្កើតច្បាប់ទម្លាប់ការពារ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចជាតិឲបានចម្រើមលូតលាស់ ពង្រឹងការសិក្សាអប់រំ បណ្តុះបច្ចេកទេសវិទ្យាសាស្រ្ត លើកតម្កើងកម្រិតជីវភាពប្រជាពលរដ្ឋ ឲល្អប្រសើរឡើងការពារ បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពឲគង់វង្ស រក្សាស្ថេរភាពនយោបាយឲរឹងមាំ ។ល។
ក) ប្រវត្តិនៃរដ្ឋាភិបាល
នាទសវត្សទី​៣ មុនគ្រឹស្តសករាជ ទស្សនៈវិទូជនជាតិក្រិចឈ្មោះ អារីស្តូល (Aristotle)និងប្លេតូ (Plato)បានពោលថា“រដ្ឋាភិបាលល្អគឺជារដ្ឋភិបាលដែលបម្រើសុខមាភាពប្រជាពលរដ្ឋរីឯរដ្ឋាភិបាល អាក្រក់ គឺជារដ្ឋភិបាលដែលរំលោភជិះជាន់និងកេងប្រវ័ញ្ចពីប្រជាពលរដ្ឋ”។
ទស្សនៈវិទូទាំងពីររូបនេះ បានចែកស្ថាប័នរដ្ឋាភិបាលជា បី គឺ៖
១) រាជាធិបតេយ្យ (Monarch)រដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាចដោយបុគ្គលម្នាក់មានឋានៈ ជាព្រះ មហាក្សត្រ ឬស្តេច ។
២) អភិជនាធិបតេយ្យ (Aristocracy) ដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាច ដោយមនុស្សមួយក្រុមតូច ដែលមានឋានៈខ្ពង់ខ្ពស់ ។
៣) ប្រជាធិបតេយ្យ (Democracy) ដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាចដោយ មនុស្សភាគច្រើន ឬ ប្រជាពលរដ្ឋ ។
យុគសម័យក្រោយមកទស្សនៈវិទូជនជាតិក្រិចជាច្រើននាក់ទៀតដែល បានធ្វើការសិក្សាស្រាវជ្រាវ បន្តពីអារីស្តូល (Aristotle) បានចែកស្ថាប័នរដ្ឋាភិបាលជា ៥ លក្ខណៈបន្ថែមទៀតគឺ ៖
១) រដ្ឋាភិបាលផ្តាច់ការនិយម (Absolutism)គ្រប់គ្រងដោយបុគ្កលម្នាក់ ដែលប្រើអំណាច ជិះជាន់ បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋកំទេចចោលការតវ៉ាប្រឆាំងនិង ការជំទាស់ទាំងឡាយ ដែលផ្ទុយពី គោលការណ៍របស់ខ្លួន ។

- Advertisement -

២) រដ្ឋាភិបាលអប្បជនាធិបតេយ្យ (Oligarchy)គ្រប់គ្រងដោយមនុស្ស មួយក្រុមឬគណៈបក្សមួយ ដែលធ្វើសកម្មភាព នយោបាយគ្រប់បែបយ៉ាង ដើម្បីបម្រើផលប្រយោជន៍ របស់បក្សពួកខ្លួនតែ ប៉ុណ្ណោះ ។
៣) រដ្ឋាភិបាលអនាធិបតេយ្យ (Ochlocracy) គ្របគ្រងដោយមនុស្សឃោរឃៅដែលយកច្បាប់ ព្រៃមកអនុវត្តយកការកាប់សម្លាប់មកធ្វើ  ជាមធ្យោបាយសម្រាប់ដឹកនាំប្រទេសជាតិ ។
៤) រដ្ឋាភិបាលទេវាធិបតេយ្យ (Theocracy) គ្រប់គ្រងដោយមេដឹកនាំសាសនាដែល  ប្រារព្វពិធីបូ ជាយញ្ញនិងគោរពអំណាចព្រះអាទិទេព ។ តាមរយៈសាសនាមេដឹកនាំ អាចប្រើទេវបញ្ជាឲប្រជា ពលរដ្ឋរបស់ខ្លួនធ្វើពលិកម្ម ដើម្បីបម្រើគោលការណ៍អ្វីមួយ ។
៥)រដ្ឋាភិបាលការិយាធិបតេយ្យ(Bureaucracy)គ្រប់គ្រងដោយអ្នកកាន់កាប់កិច្ចការនៅក្នុងការិយា ល័យនៃក្រសួងរដ្ឋនានា ។ ក្រសួងរដ្ឋបាលមានភារកិច្ចដ៏សំខាន់ ក្នុងការរៀបចំទំនាក់ទំនងឲបាន ល្អប្រសើររវាងប្រជាពលរដ្ឋ​ និងក្រុមរដ្ឋាភិបាល​​ ។ កិច្ចការទាំងឡាយត្រូវអនុវត្តទៅតាមឋានានុក្រម (Hierarchy) គឺធ្វតាមលំដាប់លំដោយ ពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់ទាប ។
        ការតាក់តែងរៀបចំប្រព័ន្ធរដ្ឋភិបាលនៅទីក្រុងរ៉ូមនាយុគសម័យបូរាណបានជះ​ឥទ្ធិ​ពល​ដ៏ ច្រើន​​ទៅលើការរៀបចំស្ថាប័នរដ្ឋាភិបាលនៅឯបច្ចឹមប្រទេស​។​ ចំណាត់ការដែលគេយកចិត្តទុកដាក់ ជាងគេគឺគោលការណ៍នៃ ការបង្កើតច្បាប់រដ្ឋធម្មនុញ្ញ ដែលប្រគល់អធិបតេយ្យភាព ដ៏ច្រើនសន្ធឹក ដល់ប្រជាពលរដ្ឋ ក្នុងការត្រួតពិនិត្យ ការដឹកនាំនិងការទទួលខុសត្រូវ ចំពោះវាសនាអនាគតនៃ ប្រទេសជាតិរបស់ខ្លួន។ការផ្ទេរស្ថាប័នរដ្ឋាភិបាល ឲទៅជាកម្មសិទ្ធិប្រជាពលរដ្ឋមានទំនាក់ទំនងទៅ នឹងកត្តាសំខាន់ៗ ២ យ៉ាងគឺ៖
​​១)ការកែទម្រង់ផ្នែកសេដ្ឋកិច្ចនិងការពង្រឹងផែនការពាណិជ្ជកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវ​​កា​រ និង កំណើនប្រជាពលរដ្ឋ ។
២)​ការកែទម្រង់របៀបគ្រប់គ្រងរដ្ឋាភិបាល ដោយគេលុបបំបាត់ចោលអំណាច របស់មេដឹកនាំសា សនាទាំងឡាយ ដែលបន្លំយកសាសនាធ្វើជាមធ្យោបាយ សម្រាប់ឃោសនា ដើម្បីបម្រើប្រយោ ជន៍ផ្ទាល់ខ្លួន ។ នាសតវត្សទី ១៦​ គេបានសង្កេតឃើញស្ថាប័នរដ្ឋាភិបាលនៃប្រជជាតិនីមួយៗមាន លក្ខណៈជា រដ្ឋាភិបាលសន្តិវង្ស (Dynasty) និងរដ្ឋាភិបាលអត្តាធិបតេយ្យ (Autocracy) ។​រដ្ឋាភិបាលប្រភេទនេះ មានរដ្ឋអំណាចធំធេងគ្មានព្រំដែន ពីព្រោះសម្បត្តិធម្មជាតិនិងសម្បត្តិគ្រប់ បែបយ៉ាងដែលមាននៅក្នុងប្រទេសទាំងមានជីវិតនិងឥតជីវិតសុទ្ធសឹងជាកម្មសិទ្ធិរបស់មេដឹកនាំ ។ អ្នកកាន់រដ្ឋអំណាចតែងតែបន្តវេនគ្នាដឹកនាំប្រទេសជាតតកូនតចៅ ហើយមានតែពូជពង្ស វង្សត្រកូ លរបស់ពួកគេទេ ដែលមានអំណាចអាចដឹកនាំប្រទេសជាតិបាន ។ នាសម័យបូរាណ ស្តេចជាមេ ដឹកនាំប្រទេសជាតិ ហើយស្តេចជាម្ចាស់ជីវិតរបស់ប្រជាពលរដ្ឋ នឹងជាម្ចាស់លើអ្វីៗ ទាំងអស់នៅ ក្នុងព្រះរាជនគរ ដូចស្តេចល្វីសទី​១៤ (Louis XIV) នៃប្រទេសបារាំងបានថ្លែងថា “រដ្ឋគឺជាខ្ញុំ L’Etat c’est moi” ។​ ស្តេចល្វីសទី ១៤ តែងតែយកទ្រព្យសម្បត្តិរបស់ជាតិ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងយករឿងរ៉ាវបញ្ហាផ្ទាល់ខ្លួន មកធ្វើជាបញ្ហារបស់ប្រទេសជាតិ ហើយវិបត្តិទាំងនេះ កើតរហូតមក ដល់រជ្ជកាលស្តេចល្វីសទី ១៦ (Louis XVI) ។ ប្រជាពលរដ្ឋបារាំង ដោយពុំអាចទ្រាំ ទ្រនឹងរបបស្តេច និយមតទៅទៀតបាន ក៏នាំគ្នារើបំរះបង្កើតជាចលនាបដិវត្តន៍នៅឆ្នាំ ១៧៨៩ រួចគេក៏ចាប់យកស្តេច ល្វីសទី ​១៦ ទៅប្រហារជីវិតនាឆ្នាំ ១៧៩៣ ហើយប្រជាជនបារាំងក៏នាំគ្នា កែប្រែរបបគ្រប់គ្រង ប្រទេសជាតិរបស់គេឲទៅជារបបសាធារណរដ្ឋវិញ ។

ខ) លក្ខណៈនៃរដ្ឋាភិបាល

រដ្ឋាភិបាលមានលក្ខណៈខុសៗគ្នា យោលទៅតាមចំនួនប្រជាពលរដ្ឋ ភូមិសាស្ត្រទឹកដី វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីនិងចំណេះដឹងក្នុងសង្គម ។ តែការបែងចែកដ៏ពិតប្រាកដនោះមានតែពីរ យ៉ាងទេគឺ ១) រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតេយ្យ ក្នងរបបសាធាណរដ្ឋ និង ២) រដ្ឋាភិបាលដឹកនាំដោយព្រះមហាក្សត្រ របបរាជានិយម ។ ក្នុងចំណោមរដ្ឋាភិបាលទាំងពីរប្រភេទនេះ ខ្លះមានទម្រង់ជារដ្ឋាភិបាលប្រជាធិបតេយ្យ តែខ្លះទៀតមានទម្រង់ជារដ្ឋាផិបាលផ្តាច់ការនិយម ។
មកទល់នឹងបច្ចុប្បន្នគេសង្កេតឃើញមានរដ្ឋាភិបាលប្រកាន់របបសាធារណរដ្ឋនិយមចំនួន៩០ភាគរយទៅហើយក្នុងចំណោមប្រទេសចំនួន១៦០ នៅលើពិភពលោក។លក្ខណៈសម្គាល់ម្យ៉ាង​ទៀតគឺរដ្ឋាភិបាលអាចមានទម្រង់ជាឯករដ្ឋ (Unitary state) ​និងរដ្ឋសហព័ន្ធ (Federal State) ។
          ប្រទេសកម្ពុជា លាវ សៀម យួន ។ល។ ជាឯករដ្ឋ រីឯសហរដ្ឋអាមេរិចវិញ គឺជារដ្ឋសហព័ន្ធពីព្រោះមានរួមទៅដោយឯករដ្ឋចំនួន ៥២រដ្ឋ។តាមធម្មតារដ្ឋាភិបាលនៃរដ្ឋសហព័ន្ធតែងតែមានអំណាចច្រើនជាងរដ្ឋាភិបាលដែលេជាសមាជិកទោះបីឯករដ្ឋមានមេដឹកនាំនឹងរដ្ឋធម្មនុញ្ញផ្ទាល់របស់ខ្លួនក៏ដោយ។ទំហំនៃអំណាចរបស់រដ្ឋសហព័ន្ធមានច្រើនឬតិចយោលទៅតាមលក្ខណៈនយោបាយរបស់ប្រទេស​ការព្រមព្រៀងរបស់ប្រជាពលរដ្ឋ និងកាលៈទេសៈដ៏ចាំបាច់ផ្សេងៗទៀត ។
             តាមរយៈច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលអាចមានលក្ខណៈពីរ​ យ៉ាងគឺ​៖ ១)ជាសភានិយម  (Parliamentary Government) ២) ជាប្រជាធិបតេយ្យនិយម (Presidential Governmemt) ។
ប្រទេសឥណ្ឌាអង់គ្លេសកាណាដា។ល។មានរដ្ឋភិបាលបែបសភានិយមដែលអំណាចគ្រប់គ្រងនិងដឹកនាំស្ថិតនៅលើអង្គការនិតិបញ្ញត្តិ។រីឯសហរដ្ឋអាមេរិកបារាំងកូរេ។ល។មានរដ្ឋាភិបាលបែបប្រធានាធិបតេយ្យនិយមដែលអំណាចគ្រប់គ្រងនិងដឹកនាំស្ថិតនៅលើអង្គការនិតិប្រតិបត្តិ ។ ប៉ុន្តែតាមរយៈលទ្ធិប្រជាធិបតេយ្យទោះបីអង្គការនិតិប្រតិបត្តិមានឯករាជភាពចេញពីអង្គការនិតិបញ្ញត្តិក៏ដោយក៏ចំណាត់ការផ្សេងៗត្រូវតែដាក់ជូនអង្កការសភាដើម្បីពិនិត្យនឹងសម្រេចយល់ព្រម ទើបអាចចាត់ទុកថា មានលក្ខណៈត្រឹមត្រូវតាមច្បាប់បាន ៕
លទ្ធិប្រជាធិបតេយ្យ
មុននឹងអធិប្បាយត្រូវតែស្គាល់នូវឫសពាក្យជាមុនសិនពាក្យថា“លទ្ធិប្រជាធិបតេយ្យ” មកពី ពាក្យ លទ្ធិ + ប្រជា​ + អធិបតេយ្យ > លទ្ធិប្រជាធិបតេយ្យ ។ បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោជួន ណាត ពាក្យថា លទ្ធិ មានន័យថា ការឃើញ, សេចក្តីយល់ឃើញ, សេចក្តីប្រកាន់ជំនឿ, ជំនឿ, ការ ប្រកាន់តាមយោបល់របស់ខ្លួន ឬតាមទម្លាប់, ពិធី,​ បែបបទ, ការនិយម ។ ពាក្យថា​ ប្រជា មានន័យថា ពពួកសត្វ, ពពួកជន, ប្រជាករ ឬប្រជាជន ។ ពាក្យថា អធិបតេយ្យ​ ឬ អធិបតី មានន័យថា អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង ។ សរុបមកពាក្យថា “លទ្ធិប្រជាធិបតេយ្យ” មាន ន័យថា​ បែបបទនៃការដឹកនាំប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេស ឬរដ្ឋា ភិបាលដែលមានប្រជាជនជាធំ ក្នុងការរើសតំណាងរាស្ត្ររបស់ខ្លួន ឲជាអ្នកសម្រេច កិច្ចការក្នុងប្រទេស ។
តាមការបកស្រាយនិយមន័យ (Definition) របស់ទស្សនវិទូជនជាតិក្រិចឈ្មោះ អារីសស្តូត (Aristole) កាលពីជំនាន់ ៣០០ ឆ្នាំមុនគ្រិសសករាជ បានបង្ហាញថា “លទ្ធិ ប្រជាធិបតេយ្យ Democracy ” គឺជាអំណាចគ្រប់គ្រងដោយប្រជាពលរដ្ឋ ។ ពាក្យថា ប្រជាធិបតេយ្យជាសមូហនាម គឺជាការរួមផ្តុំរបស់ពាក្យ “ប្រជាពលរដ្ឋ Demos” និង ពាក្យ “អធិបតេយ្យ Kratis” ។ អំណាចគ្រប់គ្រងដោយប្រជាពលរដ្ឋ ជាអំណាចសាធា រណៈ ។ អំណាចនេះមានលក្ខណៈផ្ទុយគ្នាពីអំណាចគ្រប់គ្រងដោយមនុស្សមួយក្រុម (Oligarchy) អំណាចគ្រប់គ្រងដោយមនុស្សម្នាក់ (Autocracy) និងអំណាចគ្រប់ដោយ ស្តេច (Monarchy) ។
កាលពីជំនាន់ដើម ប្រជាពលរដ្ឋនៅទីក្រុងអាថែន (Athens) នៃប្រទេសក្រិច បានផ្លាស់ប្តូរវេនគ្នាតាក់តែងច្បាប់ទម្លាប់ ដើម្បីគ្រប់គ្រងស្រុកភូមិរបស់ខ្លួន ។ លុះ ដល់ក្រោយមក ដោយហេតុចំនួនរបស់ប្រជាពលរដ្ឋចេះកើនច្រើនឡើងៗ ការតាក់ តែងច្បាប់ទម្លាប់ ពុំអាចធ្វើបានដោយគ្រប់គ្នាបានឡើយ ។ ដូច្នេះគេចាំបាច់ជ្រើស រើស អ្នកតំណាងឲទៅតាក់តែងច្បាប់ជំនួស ដែលគេហៅថា “តំណាងពលរដ្ឋ ឬតំ ណាងរាស្ត្រ” និងជ្រើសរើសមនុស្សដ៏ឈ្លាសវៃម្នាក់ទៀត ឲដឹកនាំសង្គមរបស់គេ ដែលគេហៅថា​ “ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី” ។
ការគ្រប់គ្រងសង្គមរបៀបនេះទស្សនវិទូប្ល៉េតូ (Plato) ដែលបានកើតនៅសតវត្យ
ទី ៤ មុនគ្រិស្តសករាជបានឲឈ្មោះថា “របបគ្រប់គ្រងសាធារណៈ ឬរបបសាធារណ រដ្ឋ The replublic” ។
ដូច្នេះរបបគ្រប់គ្រងសាធារណរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យ មានន័យថា ជា ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលនៅក្នុងនោះ ក្រុមអាជ្វាធរកាន់រដ្ឋអំណាចទាំង​ឡាយ ត្រូវគេជ្រើសរើសដោយការបោះឆ្នោតរបៀបសេរី ដោតយុត្តិធម៌ និងអនុម័ត តាមមតិភាគច្រើន ។ ដើម្បីជាចៀសវាងការប្រើអំណាចរំលោភបំពាន ប្រជាពលរដ្ឋ ចាំបាច់កំរិតព្រំដែនអំណាចគ្រប់គ្រងរបស់មេដឹកនាំ ។ ទង្វើនេះអនុវត្តតាមរយៈរដ្ឋ ធម្មនុញ្ញ ដែលអនុញ្ញាតឲមានការឆែកឆេរនឹងថ្លឹងថ្លែង (Checks and Balance) ៕
ក) មូលដ្ឋាននៃលទ្ធប្រជាធិបតេយ្យ
សម្មតិកម្មជាមូលដ្ឋាន (Basic Hypothesis) នៃលទ្ធប្រជាធិបតេយ្យ ផ្អែកទៅលើ ការយល់ដឹងនូវគោលការណ៍សំខាន់ខ្លះៗ ដូចជា៖
១) អ្នកនិយមលទ្ធិប្រជាធិបតេយ្យ ទទួលស្គាល់ថា កិត្តយសនិងសារៈប្រយោជន៍នៃ បុគ្គលម្នាក់ៗ ត្រូវតែបានគេគោរព​ ពីព្រោះជនណាក៏ដោយពេេលកើតមកហើយ ត្រូវតែមានសេរីភាព ។ សេរីភាពជាចំណងចងភ្ជាប់ទៅនឹងរូបរាងកាយមនុស្ស ដែល គ្មាននរណាម្នាក់អាចកាត់ចេញបាន ។
២) អ្នកនិយមលទ្ធប្រជាធិបតេយ្យទទួលស្គាល់ថា សិទ្ធិរបស់បុគ្គលម្នាក់ៗ ត្រូវតែបាន គេគោរពនិងលើកតម្កើង ។ សម្រាប់មនុស្សម្នាក់ៗ សិទ្ធិសេរីភាព ជីវិត និងទ្រព្យសម្ប ត្តិ គឺជាកម្មសិទ្ធិដាច់មុខរបស់គេ ។
៣) អ្នកនិយមលទ្ធិប្រជាធិបតេយ្យទទួលសញគាល់ថា សិទ្ធិសេរីភាព គឺជាការបើកឧិ កាសដ៏សមគួរឲបុគ្គលម្នាក់ៗ មានលទ្ធភាពអាចធ្វើដំណើរទៅកាន់ទិសដៅ តាមសេ ចក្តីប្រាថ្នារបស់គេ ។ ស្នូលនៃសេរីភាពគឺការសម្រេចចិត្តនិងការទទួលខុសត្រូវដោ យខ្លួនឯង ។ សេរីភាព ពុំមានន័យថាជាអវត្តមាន នៃកម្លាំងកៀបសង្កត់ពីខាងក្រៅ នោះទេ ប៉ុន្តែវាជាអំណាចរបស់បុគ្គល ដែលអនុវត្តដោយត្រឹមត្រូវ ដើម្បិឈោងចាប់ យកគោើបំណងរបស់ខ្លួន ។ សេរីភាពរបស់បុគ្គលគឺជាកូនសោដ៏សំខាន់ នៃសង្គម ជឿនលឿន សេរីភាពមានកាន់តែច្រើនមាគ៌ានៃជីវិតកាន់តែល្អប្រសើរឡើង ៕
ខ) សេរីភាព និងសមភាព
“សេរីភាព” មានន័យថា អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត , អំណាចពេញ ទី (ប៉ុន្តែត្រូវស្ថិតនៅក្រោមច្បាប់) ។ សេរីភាព ត្រូវតែមានការធានាពេញលេញពីរដ្ឋ ធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ផ្នែកសំខាន់ៗទាំងឡាយនៃសេរីភាពគឺ សេរីភាពក្នុងការនិយាយស្តី ​សេរីភាពក្នុងការផ្សព្វផ្សាយពត៌មាន សេរីនៃការជំនឿ លើសាសនា សេរីភាពនៃការធ្វើដំណើរ សេរីភាពក្នុងការចូលរួមប្រជុំ សេរីភាពក្នុង​ការបង្កើតសមាគម ឬគណបក្សនយោបាយណាមួយ ។ល។
អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យយល់ឃើញថា មធ្យោបាយដែលអាចធ្វើឲ សេរីភាព របស់ប្រជាពលរដ្ឋទទួលបាននូវការរីកចម្រើន គឺការកាត់បន្ថយអំណាចរដ្ឋាភិបាល មានន័យថា​ ជាការពង្រីអំណាចសង្គម (Social Power Delelopment)និងជាការបង្កើត​សេដ្ឋកិច្ចឯកជន (Private Economy Expansion) ។
“សមភាព=សម+ភាវ” មានន័យថា ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា មាន ៤ យ៉ាងគឺ ១) កិច្ចសមភាព ភាពស្មើគ្នាដោយកិច្ច គឺដំណើមានកិច្ចការ ឬមុខការរបរស្មើគ្នា
២)​ អនុភាវសមភាព ភាពស្មើគ្នាដោយអានុភាព គឺការមានអំណាចស្មើគ្នា
៣) សីលសមភាព ភាពស្មើគ្នាដោយសីល គឺដំណើរកាន់សីលឬមានមារយាទល្អស្មើ គ្នា
៤) ទិដ្ឋិសមភាព ភាពស្មើគ្នាដោយទិដ្ឋិ គឺដំណើរមានប្រាជ្ញាយល់ការពិតស្មើគ្នា ។
ចំណែកឯទស្សនៈលើផ្នែក “សមភាព” វិញ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យយល់ ឃើញថា មនុស្សទាំងឡាយដែលកើតមក ត្រូវតែមានតម្លៃស្មើៗគ្នា ពោលគឺគ្មានការ បែងចែក វណ្ណស្តេច ឬវណ្ណរាស្ត្រ វណ្ណសេដ្ឋី ឬវណ្ណអ្នកក្រ ។ល។ វណ្ណតែមួយ គឺវណ្ណ មនុស្ស ។ តម្លៃស្មើៗគ្នា នេះជាកត្តាឲគេមានសេរីភាពដូចគ្នា ហើយគេនឹងរក្សាទុកនូវ តម្លៃនេះ ក្នុងជីវិតរបស់គេជារៀងរហូត ដោយពុំអនុញ្ញាតឲនរណាម្នាក់រឹបអូសយក បានឡើយ ៕
គ) មូលដ្ឋាននៃការអនុវត្តលទ្ធប្រជាធិបតេយ្យ

អ្នកនិយមលទ្ធិប្រជាធិបតេយ្យ និងរបបគ្រប់គ្រងសាធារណរដ្ឋពុំគ្រាន់តែមានជំនឿ​ ជឿជាក់ថា លទ្ធិនេះ របបគ្រប់គ្រងនេះ ជាឫសកែវនៃសេរីភាពនិងសមភាពប៉ុណ្ណោះ ទេ ក៏ប៉ុន្តែវាជាមធ្យោបាយ ដ៏ល្អបំផុតសម្រាប់គ្រប់គ្រងសង្គមមួយ ដែលពោរពេញទៅ​ ដោយភាពស្មុកស្មាញ ។ លទ្ធិប្រជាធិបតេយ្យបើកអំណាចឲប្រជាពលរដ្ឋ គ្រប់គ្រង សង្គមជាតិរបស់ខ្លួនដោយខ្លួនឯង ។ នៅក្នុងរបបសាធារណរដ្ឋ ប្រព័ន្ធនយោបាយ គ្រប់គ្រងជាតិរបស់រដ្ឋាភិបាល ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ចាត់ចែងដឹកនាំដោយ ប្រជាពលរដ្ឋ និងដើម្បីស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។

ពលរដ្ឋម្នាក់ៗ ទោះបីរស់នៅក្នុងទីក្រុង ឬទីជនបទស្រែចម្ការ ទោះបីកើតនៅក្នុង វង្សត្រកូលអ្នកមាន ឬ អ្នកក្រីក្រ ឲតែមានសមត្ថភាព គរអាចមានលទ្ធភាពឡើងទៅ កាន់តំណែង ជាប្រធានាធិបតី ឬ នាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិរបស់គេបានតាម រយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ ។

យន្តការដ៏សំខាន់ (The crucial Mechanism) របស់រដ្ឋាភិបាល ដែលមានប្រជាប្រិ យភាព គឺការថែរក្សានុវប្រព័ន្ធនៃការបោះឆ្នោតដោយចំហ សេរី និងយុត្តិធម៌ ។ តាម ធម្មតា រដ្ឋាភិបាលប្រជាធិបតេយ្យមានលក្ខណៈ ច្រើនបែបច្រើនសណ្ឋាន ខុសៗពីគ្នា ឧទាហរណ៍ដូចជា ប្រជាធិបតេយ្យសេរីនិយម ប្រជាធិបតេយ្យកុម្មុយនិស្តនិយម ប្រជាធិបតេយ្យសង្គមនិយម ប្រជាធិបតេយ្យរាជានិយម ។ល។

ប៉ុន្តែតាមការពិត របបកុម្មុយនិស្តនិយម របបសង្គមនិយម និងរបបរាជានិយម ពុំអា​ ចមានលទ្ធិប្រជាធិបតេយ្យកើតទេ ។ វាមានតែរបបសាធារណរដ្ឋសេរីនិយមប៉ុណ្ណោះ ដែលមានការអនុវត្តិ លទ្ធិប្រជាធិបតេយ្យដោយត្រឹមត្រូវ ។ ដោយហេតុស្ថាប័នរដ្ឋាភិ បាលមានទម្រង់និងលក្ខណៈខុសៗពីគ្នា ដូច្នេះរបៀបគ្រប់គ្រងប្រទេស និងច្បាប់រដ្ឋ ធម្មនុញ្ញក៏ខុសប្លែកពីគ្នាដែរ ។ តែទោះបីជាយ៉ាងនេះក្តី ការបោះឆ្នោតតាមលទ្ធិប្រជា ធិបតេយ្យ ត្រូវតែមានយ៉ាងហោចណាស់កត្តាសំខាន៉ៗ ៤ ចំណុចគឺ៖

១) សមភាពអំណាចនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋ​

សមភាពនៃការបោះឆ្នោតពុំមែនមានន័យថា​ ប្រជាពលរដ្ឋគ្រប់ៗរូប មានឥទ្ធិពល ដូចៗគ្នានោះទេ ។ អ្នកខ្លះ ដោយសារគេមានទ្រព្យច្រើន មានប្រាជ្ញាឆ្លាតវៃ មានទេព កោសល្យខ្ពង់ខ្ពស់ និងមានជំហរនយោបាយល្អរឹងមាំ គេក៏មានប្រៀបខាងកម្លាំងអំ ណាច មានមធ្យោបាយនិងមានលទ្ធភាពប្រសើរជាងអ្នកដែលគ្មានអ្វីសោះ។ តែទោះ ជាយ៉ាងនេះក្តី ក៏សេរីភាពនៃការបោះឆ្នោតត្រូវតែមានដូចគ្នា គ្មានការបែងចែងរវាង សមត្ថភាព ចំណេះដឹង ឋានៈ ភេទ ឬសាសនាឡើយ ឲតែពលរដ្ឋទាំងនោះរស់នៅ ស្របតាមច្បាប់របស់ប្រទេសដែលចែងពីអាយុ ទីលំនៅ សញ្ជាតិ ។ល។

២) សិទ្ធិផ្សព្វផ្សាយទស្សននយោបាយ

បេក្ខជនឃោសនាបោះឆ្នោត មានសិទ្ធិបញ្ចេញ ​នឹងផ្សព្វផ្សាយនូវគោលគំនិត ទស្សននយោបាយរបស់ខ្លួន ជាសាធារណៈ ដើម្បីឲជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ។ រីឯប្រជាពលរដ្ឋ ក៏មានសិទ្ធិដឹងឮ មានសិទ្ធិរិះគន់ ឬពិចារណា និងត វ៉ាជំទាស់រាល់ទង្វើរបស់បេក្ខជន ។ បេក្ខជននយោបាយ អាចប្រកួតប្រជែងចោទសួរ គ្នា ពីបញ្ហាផ្សេងៗដែលទាក់ទងនិងប្រទេសជាតិ តាមរយៈវិទ្យុ ទូរទស្សន៍ និងសារព័ ត៌មាន ។ល។ គេសង្កេតឃើញថា ទោះបីគោលការណ៍នៃការប្រកួតប្រជែង ខាងផ្លូវ គំនិត ខាងទស្សននយោបាយ ប្រព្រិត្តទៅដោយសេរី ក៏ដោយ ក៏បញ្ហាប្រាកដជានឹង ចោទឡើងរវាង អ្នកមានលុយចាយវាយសម្រាប់ឃោសនា និងង្នកដែលក្មានមធ្យោ បាយ ។ ដើម្បិកុំឲគោលការណ៍សមភាព រវាងអ្នមាន និងអ្នកគ្មាន ឃ្លាតចាកដាច់ឆ្ងា យពីគ្នាពេក រដ្ឋាភិបាលត្រូវកំរិតការចាយវាយ លើការការឃោសនាផ្សេងៗ នៃបេក្ខ ជនម្នាក់ ។

៣) សកម្មភាពបយោបាយនៃបុរីជន

បូរីជន (Citizen) ត្រុវមានសេរីភាពក្នងការធ្វើសកម្មភាពនយោបាយ ។ បុគ្គលម្នាក់ ៗអាចបង្កើនប្រសិទ្ធិភាព នៃសកម្មភាពនយោបាយរបស់ខ្លួន ដោយចូលរួមទៅក្នុង ចលនាអង្គការ សមាគម ឬគណបក្សនយោបាយណាមួយ ។ បូរីជន ឬពលរដ្ឋអាច ប្រើសិទ្ធិសេរីភាពប្រឆាំង ឬគាំទ្រ តាមផ្លូវនយោបាយ ចំពោះគណបក្ស ឬអាជ្ញាធរកា ន់រដ្ឋអំណាច ទៅដោយចំពោះក្តី ឬដោយមិនចំពោះក្តី ។ គ្មានរដ្ឋធម្មនុញ្ញប្រជាធិបតេ យ្យណាមួយ អាចហាមឃាត់ រារាំង បង្កើតនូវឧបសគ្គ ឬធ្វើឲប៉ះពាល់ ដលើការចូល រួមធ្វើនយោបាយរបស់បូរីជន ឬប្រជាពលរដ្ឋបានទេ ៕

Comments
Loading...