Ultimate magazine theme for WordPress.

- Advertisement -

វិរជនអហិង្សា មហាត្មៈ គន្ធី បិតាប្រជាជាតិឥណ្ឌាសម័យទំនើប

0 64

បុរសម្នាក់នេះបានព្យាយាមលើក តម្កើងមនុស្សវណ្ណៈទាប បំផុតដែលហៅថាពួក “ប៉ះពាល់ខ្លួនមិន បាន ”(untouchable)  តែក៏ព្យាយាម កំចាត់ពួកនេះចេញពីសាសនាហិណ្ឌូ។ មហា ត្មៈគន្ធីសម្តែងខ្លួន ជាបដិបក្សចំពោះ វិទ្យាសាស្ត្រសម័យថ្មីតែ ព្រមឲ្យពេទ្យធ្វើការវះកាត់ព្រមប្រើឆ្នាំងរក្សាកម្តៅ ហើយនឹង ព្រមប្រើប្រាស់វែនតា ។ បុរសម្នាក់នេះ ព្យាយាមផ្សារភ្ជាប់ រវាងសាសនាហិណ្ឌូ ជាមួយនឹងសាសនា អ៊ិស្លាមឲ្យចូលគ្នា ជាធ្លុងមួយតែក៏មិន ព្រមឲ្យនរណាម្នាក់ ក្នុងគ្រួសារគាត់ក្លាយ ជាអ៊ិស្លាម។ 

តែទោះជាយ៉ាងណាក៏ដោយមានសេចក្តីពិតដែលត្រូវទទួលរ៉ាប់រងទាំងអស់គ្នាថា មហាត្មៈគន្ធី ជារដ្ឋបុរសដ៏សំខាន់ បំផុតរបស់ឥណ្ឌា។ ពាក្យថា “រដ្ឋបុរស” អាចមិនល្មមគ្រប់គ្រាន់រឺមិនត្រឹមត្រូវ ក្នុងការប្រើជាមួយបុរសម្នាក់នេះ ជួនកាល យើងអាចត្រូវប្រើពាក្យថា “God” ។ ក្នុងប្រវត្តិកាណ៍ របស់ឥណ្ឌាបើលើកលែងព្រះពុទ្ធចេញហើយក៏មិនមាននរណា សំខាន់ស្មើនឹងមហាត្មៈគន្ធីអាសោ ក មហារាជក្តីអាក់បារ៍មហាម៉ូកុលក្តី បើប្រៀបជាមួយនឹងមហាត្មៈគន្ធីហើយននោះ ឃើញថាឆ្ងាយ គ្នាខ្លាំងណាស់ឥទ្ធិពលរបស់បុរសម្នាក់នេះធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួស នឹងពណ៌ នា បាន។មានមនុស្សជាច្រើនហ្មឺននាក់អាចលុតជង្គង់ចុះថើបដី ដែលមានស្នាមដានជើងមហាត្មៈ គន្ធីដើរឆ្លងកាត់ទៅ។មនុស្សជាច្រើនពាន់នាក់អាចធ្វើដំណើរដោយជើងអស់ចម្ងាយផ្លូវ ២០ មៃល៍ ដើម្បីឲ្យបានឃើញរទេះភ្លើង ដែល មហាត្មៈគន្ធីធ្វើដំណើរ ដោយមិនចាំបាច់ឃើញមហាត្មៈគន្ធី ឡើយ  ហើយមិនមែនព្រោះចង់ឃើញភាពស្រស់ស្អាត អ្វីរបស់រទេះភ្លើងនោះទេ ព្រោះមហាត្មៈ គន្ធីមិនដែលមានរថយន្តពិសេសផ្ទាល់ខ្លួន មហាត្មៈគន្ធីតាមធម្មតាធ្វើដំណើរ តាមរទេះភ្លើងថ្នាក់ ទី ៣លាយឡំជាមួយនឹងមនុស្សក្រីក្រ។រូបថតនិងរូបបោះពុម្ភរបស់មហាត្មៈគន្ធី បិទនៅតាមគេហ ដ្ឋានតាមផ្ទះសម្បែង តាមខ្ទមជាច្រើនលានកន្លែងមនុស្ស ដែលឈឺចាប់គ្រុនរងារ ព្យាយាមយកដៃ ទៅស្ទាបរូប មហាត្មៈគន្ធីដើម្បីសុំឲ្យជាសះស្បើយ។
មនុស្សជាច្រើនលានងើយមុខឡើងមើលទៅលើផ្ទៃមេឃពេលគេពោលរឺបានឮនរណានិយាយ ឈ្មោះមហាត្មៈគន្ធី។ នឹងរកនរណាម្នាក់នាសម័យថ្មីដែលមានឥទ្ធិពលលើបេះដូងមនុស្ស ស្មើនឹង បុរសម្នាក់នេះមិនអាចរកបានឡើយ ដោយសម្តីត្រឹមមួយម៉ាត់ រឺដោយការលើកម្រាមដៃត្រឹមតែ មួយ មហាត្មៈគន្ធីអាចធ្វើឲ្យជនជាតិឥណ្ឌាច្រើនលាននាក់ ក-ចលាចលទូទាំង ប្រទេសឥណ្ឌាបាន ។

នាមដើមរបស់បុរសម្នាក់នេះ គឺ មោហ័នទាស ក្រមច័ន្ទគន្ធី កើតនៅរដ្ឋ ផូបានឌើរ៍ ក្រុង កតិយវ៉ាក កាលពីថ្ងៃទី ២ តុលា គ.ស ១៨៦៩ ទាំងជីតានិងបិតាធ្លាប់ធ្វើជាអគ្គមហាសេនាបតី នៃ រដ្ឋដែលបានពោលមកនោះ ដែលសម្តែងឲ្យ ឃើញថាឋានៈរបស់មហាត្មៈគន្ធីមិនមែនក្រីក្រឡើយ ។ចំនុចដែលគួរសង្កេតគឺមហាត្មៈគន្ធីមានព្រឹត្តិការណ៍ផ្ទុយគ្នា នឹងបុគ្គលសំខាន់ផ្សេងៗ ទៀតដែល បានពោលមកខាងដើម ពោលគឺរដ្ឋបុរសគ្រប់គ្នាដែលបានពោលមកខាងដើម នោះ ចាប់ផ្តើមជីវិត ដោយភាពក្រីក្រតោកយ៉ាក មកមានឋានៈរុងរោចន៍ឧត្តង្គឧត្តមក្នុងបច្ចុប្បន្ន តែមហាត្មៈគន្ធីចាប់ ផ្តើមជីវិតដោយភាពស្តុកស្តម្ភ ហើយក៏លះបង់សម្បត្តិរហូតអស់ពីខ្លួន ដល់ថ្នាក់ទៅរវៃកប្បាស ត្បាញសំពត់ស្លៀក ដណ្តប់ដោយខ្លួនឯង។

រឿងរ៉ាវរបស់បុរសម្នាក់នេះ យើងអាចរកបានដោយមានប្រវត្តិដែលគាត់សរសេរទុក ខ្លួនឯង ហើយសម្រាប់អ្នកមាន សីលសត្យដូចមហាត្មៈគន្ធីនេះ ប្រវត្តិដែលគាត់សរសេរខ្លួនឯងរមែងមាន ភាពគួរជឿបាន។ គាត់បានសរសេរទុកថា កាលពីក្មេង មានមិត្តភក្តិណែនាំថា ជនជាតិឥណ្ឌាជា ជនជាតិទន់ខ្សោយព្រោះមិនទទួលទានសាច់សត្វចំណែក ជនជាតិអង់គ្លេសរឹងមាំរហូតអាចឥណ្ឌា បានព្រោះពួកអង់គ្លេសទទួលទានសាច់សត្វ។ ពេលបានស្តាប់ដូច្នោះគន្ធី ក៏សាកល្បងទទួលទាន សាច់ពពែបន្តិចលមើល៍ ដោយសារគាត់មិនដែលទទួលទានសាច់សត្វសោះ ទើបធ្វើឲ្យរាក មួល លុះដល់ពាក់កណ្តាលយប់ក៏សុបិនថា ពពែទាំងមូលចូលទៅរើបម្រាស់នៅក្នុងពោះ តាំងពីពេល នោះមកក៏លែង ទទួលទានសាច់សត្វទៀតជារៀងរហូត។

លុះអាយុបាន ១៣ ឆ្នាំ គន្ធីក៏រៀបអាពាហ៍ពិពាហ៍ មុននឹងរៀបអាពាហ៍ពិពាហ៍នោះ គន្ធីធ្លាប់ មានគូរដណ្តឹងរួចមក ហើយដល់ទៅ ៣ នាក់តែគូរដណ្តឹងទាំងនោះបានស្លាប់ចោលអស់ មកបាន រៀបអាពាហ៍ពិពាហ៍ជាមួយ គូរដណ្តឹង អ្នកទី ៤។ ពេលរៀបអាពាហ៍ពិពាហ៍ កូនក្រមុំមានអាយុ ១០ ឆ្នាំនៅមិនទាន់ចេះអានអក្សរនៅឡើយ។ គន្ធីសរសេរ ទុកថា តាំងចិត្តនឹងបង្រៀនអក្សរដល់ភរិយា តែមិនមានពេលវេលាៗ បានកន្លងមកដល់ទៅជាង ៥០ ឆ្នាំហើយគន្ធី ក៏នៅតែគ្មានពេល បង្រៀន អក្សរភរិយាដដែល។ ភរិយាព្យាយាមអានសរសេរបានបន្តិចបន្តួចតែក៏ នៅមិនអាច ពោលបានថា ចេះអក្សរ។

ពេលអាយុបាន ១៥ ឆ្នាំក៏មានកូនប្រុសម្នាក់ តែមានជីវិតមិនយូរប៉ុន្មានក៏ស្លាប់ទៅបិតា របស់ គន្ធីក៏អនិច្ចកម្មក្នុង ពេល ជិតៗគ្នា។ គន្ធីបានទទួលការសិក្សាតមករហូតបានបញ្ចប់ការសិក្សា នៅ មហាវិទ្យាល័យអាហ៍មេដាប័ត ហើយបាន សម្រេចចិត្តថា នឹងទៅសិក្សាវិជ្ជាផ្នែកច្បាប់តនៅ ឯទី ក្រុងឡុងដ៍។ គន្ធីត្រូវធ្វើដំណើរដោយរទេះដល់ទៅ ៥ ថ្ងៃដើម្បី ទៅសុំអនុញ្ញាតអ៊ុំដែលជាមេគ្រួ សារក្នុងវេលានោះ លុះបានទទួលការអនុញ្ញាតពីអ៊ុំឲ្យទៅសិក្សានៅទីក្រុឡុងដ៍បាន ហើយ ក៏ត្រូវ មាតាបង្ខំឲ្យប្តេជ្ញាចិត្តថានឹងមិនទទួលទានសាច់សត្វ នឹងមិនផឹកសុរា ហើយនឹងមិនរួមបវេណី ជា មួយ ស្ត្រីណាម្នាក់ ក្នុងកំឡុងពេលដែលចាកចេញពីឥណ្ឌា។ គន្ធីបានធ្វើដំណើរដល់ទីក្រុងឡុងដ៍ ក្នុងថ្ងៃទី ៤ កញ្ញាគ.ស ១៨៨៨ ខណៈពេលនោះ គន្ធីមានអាយុ ១៩ ឆ្នាំ។

គន្ធីសិក្សានៅក្នុងទីក្រុងឡុងដ៍ ៣ ឆ្នាំ ក៏ត្រឡប់មកឥណ្ឌាវិញ តាំងការិយាល័យមេធាវីឡើង នៅឯទីក្រុងប៊ុមបៃ ធ្វើការ សាកល្បង ២ ឆ្នាំមានអារម្មណ៍ថាមិនសូវបានផល ក៏ធ្វើដំណើរទៅកាន់ ប្រទេសអាហ្វ្រិកាខាងត្បូងក្នុងឆ្នាំ ព.ស ២៤៣៦។ ការទៅគ្រានេះ ក៏ព្រោះនៅអាហ្វ្រិកាខាងត្បូង មានមនុស្សជនជាតិឥណ្ឌារស់នៅទីនោះយ៉ាងសន្ធឹកសន្ធាប់ ហើយមានសង្ឃឹមថា នឹងប្រកបអាជី ពជាមេធាវីបានល្អជាងនៅឥណ្ឌា។

រឿងរ៉ាវរបស់មហាត្មៈគន្ធីនៅអាហ្វ្រិកាខាងត្បូង ជារឿងល្វីងជូរចត់បំផុតក្នុងជីវិតត្រូវគេទាត់ ធាក់វាយតប់គប់ក្រវេង ត្រូវគេប្រទុស្តរ៉ាយ ប្រមាថមើលងាយ មើលថោកគ្រប់ បែបគ្រប់យ៉ាងតែ តមក ក៏អាចសាងខ្លួនបាន ហើយជាមេធាវី ដែលមានកេរ្តិ៍ឈ្មោះ  បានទទួលការនិយមចូលចិត្ត មានចំណូលពីការធ្វើជាមេធាវី គិតជាប្រាក់ខ្មែរមួយឆ្នាំប្រហែល ៥ លានរៀល ដែលចាត់ បាន ថាជាចំនួនច្រើនណាស់ហើយក្នុងពេលនោះ   តែព្រឹត្តិការណ៍ ដែលត្រូវគេប្រមាថមើល ងាយមក នោះធ្វើឲ្យគន្ធីចាប់ផ្តើមមានគំនិតថ្មី ។ ជីវិតនៅអាហ្វ្រិកាខាងត្បូងជាការចាប់ ផ្តើមជីវិតថ្មីរបស់ មហាត្មៈគន្ធី ដែលធ្វើឲ្យគន្ធីក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា ហើយជាមូលហេតុឲ្យកើត រហស្សនាមថា”មហាត្មៈ” ឡើងតាំងពីពេលនោះមក។គន្ធីឈប់ធ្វើជាមេធាវីយកប្រាក់ ដែលរក បានទាំងអស់មកតាំង និគមក្សេត្រករឲ្យដល់ ជនជាតិឥណ្ឌា ដែលក្រីក្រ សាងរោងពុម្ភកាសែត ឈ្មោះថា “Indian Opinion” ហើយនឹងតែងសៀវភៅរឿង “ឥស្សរភាព របស់ជនជាតិឥណ្ឌា” ផ្សព្វផ្សាយលទ្ធិជាតិនិយម និងចាប់ផ្តើមប្រើវិធី “Non -Violence” តាំងតែពីពេលនោះរៀងមកក្នុង រវាងនេះ គន្ធី ត្រូវបានចាប់បីដង។ គន្ធីរស់នៅអាហ្វ្រិកាខាងត្បូងដល់ទៅ ២១ ឆ្នាំហើយត្រឡប់មក ឥណ្ឌាវិញ នៅឆ្នាំ ព.ស ២៤៥៧ ដែលជាឆ្នាំដំបូងនៃសង្រ្គាមពិភពលោកលើកទ ១ គន្ធី មានអាយុ ៤៥ ឆ្នាំ។

តាមបកតិមហាត្មៈគន្ធីភ្ញាក់ពីដំណេកម៉ោង ០៤.៣០ នាទី ពេលសូត្រមន្តរួចហើយក៏ចេញដើរ។ ការធ្វើដំនើររបស់ មហាត្មៈគន្ធីជាការដើរយ៉ាងរួសរាន់ លឿនរហូតអ្នកដែលទៅជាមួយត្រូវរត់ តាម ។ការដើរយ៉ាងលឿននៅពេលព្រឹក ព្រហាមដូច្នេះ ជាកិច្ចវត្តដែលមិនអាចខាតបានទោះភ្លៀងធ្លាក់ ខ្លាំងប៉ុណ្ណា ក៏ត្រូវចេញដើរ។ ក្នុងពេលដែលមហាត្មៈគន្ធី ទៅទីក្រុងឡុងដ៍ក្នុងពេល ដែលមានឥទ្ទិ ពលខ្លាំងហើយនោះ ក៏ចេញដើរនៅព្រឹកព្រហាមដូចគ្នាដែររហូតខាងប្រទេស អង់គ្លេសឲ្យអ្នក ស៊ើបអង្កេតពីរនាក់ចាំរត់តាមទៅការពារ។ ការសូត្រមន្តក៏ជាកិច្ចវត្តសំខាន់ដែលត្រូវសូត្រពីរពេល គឺ ពេលព្រះអាទិត្យអរុណោទ័យនិងពេលព្រះអាទិត្យអាទិត្យអស្តង្គត ។ ក្នុងគ្រាដែលទៅទីក្រុង ឡុងដ៍នោះ កំពុងអង្គុយ ប្រជុំនៅជាមួយនឹងបុគ្គលសំខាន់របស់អង់គ្លេស ក្នុងបន្ទប់ប្រជុំកម្មការ សភាតំណាងរាស្ត្រនៅឡើយ លុះវេលា ព្រះអាទិត្យអស្តង្គ ព្រលប់សន្ធយាមហាត្មៈគន្ធីក៏លុត ជង្គង់ចុះហើយសូត្រមន្ត ការប្រឹក្សាក្នុងទីប្រជុំត្រូវបានបញ្ឈប់ គ្រប់គ្នាអង្គុយយ៉ាងស្ងៀមស្ងាត់ ពេល មហាត្មៈគន្ធីសូត្រមន្តរួចត្រឡប់មកអង្គុយលើកៅអីជាថ្មី ទើបដំណើរការប្រជុំ តទៅទៀត ។ ការសូត្រមន្តពេលល្ងាចក្នុងខណៈដែលមហាត្មៈគន្ធីនៅឥណ្ឌានោះជា ពិធីដ៏ធំមួយ ព្រោះមនុស្ស ដែល នៅជាមួយមហាត្មៈគន្ធីគ្រប់គ្នាចូលរួមសូត្រផងដែរអ្នកស្រុក ទោះនៅទីឆ្ងាយក៏មកសូត្រ ព្រមជាមួយ នឹងគន្ធី។ ការ សូត្រមន្តក្នុងព្រឹត្តិការណ៍ដូច្នេះ មានអានុភាពណាស់ ដល់ថ្នាក់ថា មាន មនុស្ស បរទេសផ្សេងជាតិផ្សេងសាសនានៅ ក្នុងទីនោះក៏តែងចូលរួមធ្វើការគោរពផងដែរ ។ ជន ជាតិជប៉ុន ហើយនឹងសូម្បីតែជនជាតិអង់គ្លេសក៏ ធ្លាប់ត្រូវចូលរួម ធ្វើពិធីសូត្រមន្តព្រមគ្នា ជាមួយ មហាត្មៈគន្ធី នេះ។

ថ្ងៃច័ន្ទជាថ្ងៃស្ងៀមស្ងាត់ គឺមិននិយាយអ្វីសូម្បីមួយមាត់ក្នុងថ្ងៃនោះ ទោះបីមានហេតុការណ៍ សំខាន់ពុះក្តៅប៉ុណ្ណា ក៏គ្មាននរណាអាចធ្វើឲ្យមហាត្មៈគន្ធីនិយាយក្នុងថ្ងៃច័ន្ទបាន ។ ខណៈទៅរួម ប្រជុំនៅទីក្រុងឡុងដ៍ម្តងនោះ ចៃដន្យ មានការប្រជុំនៅថ្ងៃច័ន្ទ មហាត្មៈគន្ធីចូលទៅប្រជុំដែរ តែមិន និយាយអ្វីឡើយ ដល់ពេលចាំបាច់ខ្លាំងមែនទែន ក៏ សរសេរដាក់ក្រដាសឲ្យលេខាអាន ឲ្យទីប្រជុំ ស្តាប់ជំនួសពាក្យនិយាយ។

គន្ធីធ្វើការច្រើនណាស់ ដូចបុគ្គលសំខាន់ៗ ទាំងឡាយ ទទួលសិស្សនិងអ្នកចូលមករកបាន មិនឈប់ឈរ ពាក្យសម្តី ក្នុងរឿងសំខាន់ៗ គ្រប់មាត់ៗ មានអ្នកចាំកត់យកទៅចុះការសែត រហូត អាចពោលបានថា គ្មានសម្តីមួយមាត់ណា របស់មហាត្មៈគន្ធីដែលជ្រុះចោលទទេ។ គាត់ឧស្សាហ៍ សរសេរសំបុត្រទាក់ទងអ្នកនោះអ្នកនេះទូរទាំងពិភពលោក។ វិធីឈប់សម្រាករបស់មហាត្មៈគន្ធី គឺយកខ្លួនទៅចុះត្រាំទឹកក្តៅប្រហែល ៤០ នាទី ហើយទឹកនោះគឺជាទឹកដែល ក្តៅខ្លាំង ក្នុងពេល ដែលត្រាំទឹកក្តៅនេះក៏អានសៀវភៅជាបណ្តើរផងដែរ។ ការងារដែលមហាត្មៈគន្ធី ចូលចិត្តបំផុត គឺ មើលថែទំនុកបំរុងភូមិដែលនៅឆ្ងាយភាពជឿនលឿន ដោយគាំទ្រឲ្យធ្វើការរវៃ កប្បាសត្បាញ សំពត់ដែលសូម្បី មហាត្មៈគន្ធីក៏ធ្វើដោយខ្លួនឯង ឲ្យមនុស្សក្នុងភូមិបានទទួល ការសិក្សានៅពេល ទំនេរ និងទំនុកបំរុងសុខាភិបាល ព្រមទាំងបបួលឲ្យប្រកបឧស្សាហកម្មក្នុងគ្រួសារ។

នប៉ូលេអុង ជាមនុស្សដែលមានសមត្ថភាពក្នុងរឿងដេកលក់ គឺអាចលក់ក្នុងពេលដែលត្រូវ ការ លក់ និងភ្ញាក់ពេល ដែលត្រូវការភ្ញាក់ មហាត្មៈគន្ធីជួនកាលអាចមានសមត្ថភាពជាងនប៉ូលេអុង។ មហាត្មៈគន្ធីអាចនិយាយថា ខ្ញុំត្រូវការ ដេកបាន ២០ នាទី រួចហើយមហាត្មៈគន្ធីក៏លក់ភ្លាម ដោយ មិនថាក្នុងទីណារឺមានសម្លេងអ៊ឺងកងប៉ុណ្ណា ហើយលុះ គ្រប់ ២០នាទីក៏ភ្ញាក់ឡើងបានពួកបរិវារដឹង ច្បាស់ថាក្នុងការធ្វើដំណើរតាមរថភ្លើងនោះមហាត្មៈគន្ធីអាចលក់បាន ក្នុងរយៈវេលាមិនដល់មួយ នាទីក្រោយពេលដែលឡើងទៅលើរទេះភ្លើងរួចហើយ ។ ពេលបិតារបស់នេរូហ៍ អនិច្ចកម្មគន្ធីទៅ ចូលរួមបុណ្យសពដែរ តាមផ្លូវត្រឡប់មកវិញបានសម្រានលក់នៅក្នុងរថយន្ត កើតឧបត្តិហេតុ ក្រឡាប់ឡានខ្លួនមហាត្មៈគន្ធីខ្ទាតចេញពីឡាន អ្នកដែលមកជាមួយប្រញាប់ទៅមើល មហាត្មៈ គន្ធីកំពុងសម្រាន លក់នៅឡើយ។

រឿងដូច្នេះមិនចម្លែកអ្វី សម្រាប់អ្នកដែលជំនាញចិត្តវិទ្យា អ្នកចិត្តវិទ្យារមែងជ្រាបថា ការដេក លក់របស់អ្នកដែលបាន ហ្វឹកហាត់ ខាងចិត្តវិទ្យានោះ មិនដូចការដេកលក់របស់មនុស្សធម្មតាតែ យ៉ាងណាក៏ដោយ សមត្ថភាពក្នុងការដេក លក់ពេលណាក៏បាន ក្នុងការភ្ញាក់ពេលណាក៏បាននោះ ជាលក្ខណៈរបស់អ្នកដែលមានសមាធិខ្លាំងក្លា ហើយជា លក្ខណៈរបស់ភាពរឹងមាំ ផ្នែកកំលាំងចិត្ត ផងដែរ។

មហាត្មៈគន្ធីមានកូនប្រុស ៤ នាក់ ហើយចាប់តាំងពីមហាត្មៈគន្ធីមានអាយុបាន ៣១ ឆ្នាំក៏ប្រ Vព្រឹត្ត ព្រហ្មចារីយ៍មិន ប៉ះពាល់ស្ត្រីភេទខាងផ្លូវកាមគុណទៀតឡើយ តែជាមនុស្សមានស្នេហ៍ក្នុង ខ្លួនព្រោះមិនថាបុរសឬស្តី្រពេលបាន ឃើញគាត់ហើយក៏មិនអាចទប់ទល់មិនឲ្យស្រលាញ់គាត់បាន ទាំងដែលរូបរាង្គមុខមាត់របស់មហាត្មៈគន្ធីក៏មិនបានស្អាតបាតស្រស់សង្ហាអ្វី ស្នេហ៍ក្នុងខ្លួនបុរស ម្នាក់នេះធ្វើឲ្យបុរសស្ត្រីឈ្លក់វង្វេងស្រលាញ់បានជានិច្ច។ក្នុងកាលដែល ស៊ើរ៍ស៊ែមូអេលហរ៍ជារដ្ឋ មន្ត្រីម្នាក់របស់ឥណ្ឌា ដល់ថ្នាក់ប្រាប់ឲ្យឡរ៍តវិលលិងតាន់ដែលបានទទួលតំណែង មកជា ឧបរាជ ថ្មីរបស់ឥណ្ឌា ថាឲ្យព្យាយាមកុំជួបចចារជាមួយមហាត្មៈគន្ធី ព្រោះបើបានឃើញហើយនឹងទប់មិន ឲ្យកើត សេចក្តីស្រលាញ់មិនបាន។

លក្ខណៈម្យ៉ាងទៀតដែលភាសាអងគ្លេសហៅថា “Simplicity” ដែលមានន័យស្រដៀងថាជា ការធ្វើខ្លួនឲ្យជាមនុស្ស ចិញ្ចឹមងាយ លក្ខណៈដូច្នេះមាននៅក្នុងខ្លួនមហាត្មៈគន្ធីរ កនរណាប្រៀប ផ្ទឹមពុំបាន ហើយលក្ខណៈនេះ មិនមែនទើប មានមកពេលក្រោយដែលគាត់បានក្លាយជាមហាត្មៈ ហើយទេ តាមពិតជាលក្ខណៈដែលមានមកតាំងតែពីនៅកម្លោះ ម៉្លេះ។

គ្រាមួយធ្វើដំនើរទៅតាមរទេះភ្លើងជាមួយភរិយា ហើយជិះថ្នាក់ទី ៣ តាមទម្លាប់ ភរិយា ទៅ ប្រើ បន្ទប់ទឹកថ្នាក់ទី ២ ព្រោះបន្ទប់ថ្នាក់ទី ៣ មិនទំនេរ ភ្នាក់ងាររទេះភ្លើង  ក៏អនុញ្ញាតហើយ តែគន្ធីមិន ព្រមឲ្យរងចាំប្រើបន្ទប់ថ្នាក់ទី៣ ប្រកែក គ្នាជាយូររហូតឃើញថាចាំបាច់មែនទែនទើបព្រមឲ្យប្រើ។

គ្រាមួយធ្វើដំនើរដោយកប៉ាល់សមុទ្រ ឃើញមិត្តម្នាក់មានកែវយឺត (Binoculars) ដែលមាន តម្លៃខ្ពស់គន្ធីនិយាយហាម មិនឲ្យមិត្តភក្តិប្រើកែវយឺតថ្លៃដូច្នោះ ព្រោះជាការខ្ជះខ្ជាយដោយ មិនចាំ បាច់ព្យាយាមនិយាយអូសទាញចិត្តរហូត មិត្ត ម្នាក់នោះបោះចោលកែវយឺតទៅក្នុងសមុទ្រ។ ពេល ត្រូវចាប់ឃុំឃាំងនៅអាហ្វ្រិកាគន្ធីធ្វើការបោសសម្អាតគុកដោយ ខ្លួនឯងភ្នាក់ងារគុកបញ្ជូនមនុស្ស មកធ្វើឲ្យ ដោយលើកដម្កើងគន្ធីជាអ្នកទោសនយោបាយក៏មិនព្រម។

គ្រាមួយនៅផ្ទះមានអ្នកដទៃមកស្នាក់នៅជាមួយ  គន្ធីលាងកន្ថោបស្សាវៈ របស់អ្នកដែលមក ស្នាក់នៅជាមួយនោះ ដោយខ្លួនឯង ។ តាំងពីណីពីណាមកគន្ធីតែងបោកគក់សំពត់អាវរបស់ខ្លួន ឯងជានិច្ច រហូតនៅទីបំផុតក៏ហាត់កាត់ សក់ដោយខ្លួនឯង។ គ្រាមមួយកំពុងដើរនៅ ស្ថានីយ៍រថ ភ្លើងជនជាតិអងគ្លេសម្នាក់យល់ច្រឡំថាជាគុលីជញ្ជូនរបស់ ទើបស្រែកហៅឲ្យមកលើកវ៉ាលីគន្ធី ក៏ទៅលើកវ៉ាលីឲ្យយ៉ាងរៀបរយ។

មូលហេតុសំខាន់ដែលឲ្យកើតអំនាច របស់មហាត្មៈគន្ធីមានម្យ៉ាងទៀតគឺ ការមិននិយាយ កុហក ។គន្ធីអះអាងថា ទោះបីកាលនៅពីក្មេងក៏មិនធ្លាប់និយាយកុហក់ឡើយ។ជាការចម្លែកម្យ៉ាង  ទៀតដែលថាដោយលក្ខណៈ របស់ មហាត្មៈគន្ធីជាមនុស្សចូលចិត្តថ្លុកកំប្លែងចូលចិត្ត សន្ទនារឿង ដែល ធ្វើឲ្យសើចក្អាកក្អាយជានិច្ច គន្ធីខ្លួនឯងក៏ ពោលថា បើមិនបានអាស្រ័យលក្ខណៈ ថ្លុកកំប្លែង របស់ខ្លួនឯងហើយវគន្ធីអាចសម្លាប់ខ្លួនជាយូរមកហើយ តែទោះ គន្ធីជាមនុស្សមានលក្ខណៈដូច្នេះ តែគាត់មិនដែលនិយាយកុហកឡើយ។កាលបើមហាត្មៈគន្ធីមិនដែលនិយាយកុហក់ អ្នកដទៃទៀត ក៏មិនហ៊ានមកនិយាយកុហក់ដាក់មហាត្មៈគន្ធី​ ។ គ្រាមនុស្សរបស់គន្ធីធ្វើខុសក្នុងរឿងដែលនឹងធ្វើ ឲ្យ កើតភាពអាមាស់មុខគន្ធីហៅខ្លួនមកហើយពោលថា“ថ្ងៃស្អែកនេះត្រូវប្រាប់ការពិតមកឲ្យអស់” មនុស្សម្នាក់នោះ ក៏ ប្រាប់ការពិតចេញមកទាំងអស់ភ្លាម។

Comments
Loading...