Ultimate magazine theme for WordPress.

- Advertisement -

កំហុស ១០​យ៉ាង ពេល​ចូល​សម្ភាសន៍​សុំ​ការងារ

0 122

១- ការមកដល់​យឺត​

 ពេលត្រូវទៅសម្ភាសន៍វាមិនដូចគ្នានឹងការទៅជប់លៀងនោះឡើយព្រោះបើទៅយឺតក៏គ្មានអ្នកណា​គេ​ថា​អី​ដែរ តែ​ពេលវេលា​ទៅ​សម្ភាសន៍​វា​ជា​រឿង​មួយ​ដោយឡែក​ខុសពី​ការ​ទៅ​ជប់លៀង និង​ព្យាយាម​ទៅ​ឲ្យ​បាន​មុន​ប្រហែលជា ១០​ទៅ ១៥​នាទី មុនពេល​ម៉ោង​កំណត់ ពេលមកដល់​ភ្លាម​ត្រូវ​ចូលទៅ​ប្រាប់​អ្នកទទួល​ភ្ញៀវ (Receptionist) ភ្លាម​។​

​ការមកដល់​បាន​មុន​បន្តិច​អាច​ឲ្យ​យើង​បាន​ស្វែងយល់​ពី​កន្លែង​ដែល​ត្រូវ​មក​សម្ភាសន៍ ព្រោះ​វា​ជាទី​ដែល​យើង​មិន​ធ្លាប់បាន​ស្គាល់ ម្យ៉ាងទៀត​នោះ វា​អាច​ឲ្យ​យើង​រៀបចំខ្លួន ដើម្បី​សម្រប​តាម​បរិស្ថាន​នៅ​ទីនោះ និង​បាន​ត្រៀមខ្លួន​សម្រាប់​សម្ភា​សន៍​បាន​ខ្លះ​។​

​បើ​សំណាងល្អ​នៅក្នុង​បន្ទប់​រង់ចាំ អាចមាន​ទស្សនា​វ​ដ្តី ឬ​កាសែត​ទុក​សម្រាប់​ឲ្យ​យើង​អាន ដើម្បី​សម្រួល​អារម្មណ៍​ភ័យព្រួយ​របស់​យើង​ឲ្យ​ថមថយ និង​មានឱកាស​បាន​រៀបរយ​ឥរិយាបថ​ស្រម​តាម​ទីកន្លែង​របស់គេ​។​

២- ឥរិយាបថ​រម្យទម​

​ការធ្វើ​ឫកពារ​រម្យទម សុភាពរាបសារ នោះ​គឺជា​រឿង​មួយ​ល្អ​ហើយ តែ​ជួនកាល​វា​មិនបាន​ជួយ​យើង​ឲ្យ​បានការ​ងារ​ធ្វើ​នោះទេ ការសម្ភាសន៍​ឯណោះ​ទើប​ជា​រឿង​សំខាន់​។ ការរៀប​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ធ្វើ​ឫកពារ​មាំមួន និង​រៀប​ឫកពា​យើង​ឲ្យ​ត្រូវ​តាម​ការងារ​ដែល​យើង​បានដាក់​ពាក្យសុំ​។​

​ជួនកាល​អ្នកធ្វើ​សម្ភាសន៍​អាច​ផ្តោត​សំនួរ​របស់គេ​ទៅ​រឿង​អ្វី​ផ្សេង​ផង​ក៏មាន ជាងនេះទៅទៀត​គេ​អាច​យល់ថា យើង​សមរម្យ​ល្មម​សម្រាប់​ការងារ​ទាំងនោះ​រួចជាស្រេច​ផង​ក៏​ថា​បាន តែ​មិនត្រូវ​បង្ហាញ​ឥរិយាបថ​មួយ​ទន់ភ្លន់​ពេក​នោះឡើយ ទាំង​ការនិយាយ និង​ឫកពា គឺ​ត្រូវតែ​រឹងប៉ឹង មាំមួន ច្បាស់លាស់ និង​និយាយ​ច្បាស់ៗ​។​

៣- រន្ថើន​ក្នុង​ចិត្ត ចង់​ឲ្យ​ការសម្ភាសន៍​ចប់​ឆាប់​

​ត្រូវ​ដឹងថា មានតែ​មួយចំនួន​តូច​នៃ​អ្នកដាក់ពាក្យ​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​ជ្រើស​ឲ្យ​ចូលមក​សម្ភាសន៍ ដូច្នេះ​យើង​គឺជា​ម្នាក់​នៅក្នុង​នោះ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​មក​សម្ភាសន៍ ដូចនេះ​មិនត្រូវ​ធ្វើ​អាកប្បកិរិយា​អន្ទះសារ​ពេល​កំពុង​សម្ភាសន៍​នោះឡើយ​។ ព្រោះ​ការសម្ភាសន៍​អាច​ប្រើពេល​រហូតដល់​មួយ​ម៉ោង​ក៏មាន ព្យាយាម​កុំ​មើល​ម៉ោង ឬ​សួរថា ការសម្ភាសន៍​នឹង​ចប់​នៅពេលណា ធ្វើ​ចិត្ត​ឲ្យ​នឹង ផ្តោតអារម្មណ៍​ទៅលើ​សំនួរ និង​ព្យាយាម​ឆ្លើយ​ចំពោះ​អ្វីដែល​គេ​សួរ​មិន​ឲ្យ​លើស តែ​ក៏​មិន​ឲ្យ​ខ្វះ​។​

​បើ​យើង​ធ្វើ​អាកប្បកិរិយា​ដូចជា​ចង់​ឲ្យ​ការសម្ភាសន៍​នោះ​ចប់​ឆាប់ សំ​ណា​របស់​យើង​សម្រាប់​ការងារ​នោះ អាច​រលាយ​រលត់​ទៅបាន​ដែរ ព្រោះ​អ្នក​សម្ភាសន៍​អាច​យល់បាន​ពី​អារម្មណ៍​របស់​យើង​នាពេលនោះ​។​

៤- មិនត្រូវ​សួរ​ពី​ការ​ឧបត្ថម​នានា​ពេល​សម្ភាស​ន៍​

​ដូចគ្នា​ពេល​យើង​ជួប​ជាមួយ​ស្រី​ម្នាក់​មិនត្រូវ​សួរ​ពី​អាយុ​របស់គេ​ទេ វា​ជាការ​ពុំគួរ​គប្បី​ឡើយ​។ វា​នឹង​ជា​រឿង​មួយ​អាក្រក់​បំផុត បើ​យើង​ហាមាត់​សួរ​ពី​ប្រាក់ខែ ឬ​ការ​ឧបត្ថម​នានា​ពី​ក្រុមហ៊ុន សំនួរ​ទាំងនេះ​គួរ​ត្រូវបាន​ទុក​សិន រហូត​គេ​ប្រាប់​យើង​ថា យើង​បានទទួល​ការងារ​នោះ​ហើយ ទើប​ជា​ពេលវេលា​ដែល​យើង​ត្រូវ​សួរ​សំនួរ​នេះ​។​

​ ​កា​លើកយក​សំន​យរ​ពី​ចំនួន​ប្រាក់ខែ និង​ការ​ឧបត្ថម​របស់​ក្រុមហ៊ុន ចូលមក​ក្នុងពេល​សម្ភា​សន៍ ធ្វើ​ឲ្យ​អ្នក​សួរ​យើង (​អ្នក​សម្ភាសន៍​) គាត់​យល់បាន​ថា យើង​ចាប់អារម្មណ៍​ចំពោះ​ការងារ​នេះ​តិចតួច​ប៉ុណ្ណោះ តែ​មើលឃើញ​ពី​ប្រយោជន៍​របស់ខ្លួន​ធំ​ជាង​ការគិត​ដល់​ការងារ​របស់​ក្រុមហ៊ុន​។​

៥- ស្វែងយល់​ពី​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​

​មុនពេល​ដាក់ពាក្យ​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​ណាមួយ យើង​គួរស្វែងយល់​ពី​ក្រុមហ៊ុន​នេះ​ឲ្យ​បាន​ច្រើន​បន្តិច​សិន នេះ​គឺ​បូករួម​ទាំង​ម្ចាស់​របស់​ក្រុមហ៊ុន​នោះ​ផងដែរ​។ ព្រោះ​ក្រុមហ៊ុន​ខ្លះ​អាច​មិនសូវ​ល្អ ល្អ​ឈ្មោះ​ខាងក្រៅ តែ​មិនល្អ​ចំពោះ​បរិស្ថាន​ការងារ អាចមាន​អត្រា​នៃ​អ្នក​ចាក​ចេញពី​ការងារ​ច្រើន ឬ​បុគ្គលិក​ទីនោះ​ធ្វើ​ការមិន​បានយូរ ដោយសារ​ហេតុផល​ណាមួយ​។ វា​ជា​រឿង​មួយ​ដែល​គួរតែ​ដឹង ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា​។​

៦- កុំ​និយាយ​ច្រើនពេក​

​​បើ​និយាយ​ឲ្យ​ត្រង់​ទៅ ការសម្ភាសន៍​ចូលធ្វើការ គឺ​មិនមែន​ស្តីពី​យើង​នោះទេ តែ​គឺជា​បញ្ហា​របស់​ក្រុមហ៊ុន ដែល​ត្រូវការ​មនុស្ស​សម្រាប់​បំពេញ​កន្លែង​ដែល​ត្រូវការ ដោយ​ការចាកចេញ​របស់​បុគ្គ​លិ​ក​មុន ឬ​ជាការ​ពង្រីក​បន្ថែមចំនួន​បុគ្គលិក​ថ្មី យើង​មក​សម្ភាសន៍ គឺ​មក​ក្នុង​គោលបំណង​មួ​យមក​ដើម្បី​សុំ​ធ្វើការ ដូច្នេះ​លក្ខណៈសម្បត្តិ​របស់​យើង​អាចមាន​ខ្លះ​រួចទៅហើយ ទើប​គេ​ឲ្យ​យើង​មក​សម្ភាសន៍​។​

- Advertisement -

​​ព្យាយាម​បិទមាត់​នៅ​ស្ងៀម​រហូត​ដល់ពេល​គេ​សួរ ចៀសវៀង​ឆ្លើយ​កាត់​ពេល​គេ​កំពុង​សួរ​ត្រូវ​រង់ចាំ​រហូត​គេ​បញ្ចប់​សំនួរ​សម្រាប់​សួរ​យើង​សិន បើ​ពុំ​នោះទេ យើង​ច្បាស់​ជា​ប្រទាក់​សំដី​ជាមួយ​អ្នក​សួរ​មិន​ខាន​។ មិនត្រូវ​ឆ្លើយ​មុន​សំនួរ​ត្រូវ​បានបញ្ចប់​ជាដាច់ខាត នៅ​ស្ងៀម​រង់ចាំ​បន្តិច​សិន យ៉ាងហោចណាស់​ក៏​ពីរ បី​ដង្ហើម​ដែរ មុនពេល​ឆ្លើយ​ត្រឡប់​ចំពោះ​សំនួរ​ដែល​គេ​សួរ​។​

​ផ្ទៀង​ស្តាប់​សំនួរ​ឲ្យ​បាន​ច្បាស់​មុនពេល​ឆ្លើយ មិនត្រូវ​យក​រឿង​ផ្ទាល់ខ្លួន​មក​បូក​ជាមួយ​ចម្លើយ ឬ​បូក​បន្ថែម​ចម្លើយ​ដែល​ចាក​ពី​សំនួរ តែ​គួរ​ក្សា​ភាពច្បាស់លាស់​សំរាប់​ចម្លើយ​ដែល​ឆ្លើយតប​វិញ​។​

៧- កុំ​ធ្វើខ្លួន​ថា ជា​មនុស្ស​គ្រាន់បើ​ពេក​

​គ្រប់គ្នា​ទាំងអស់​រមែង​ចង់បង្ហាញ​ឲ្យ​អ្នក​សម្ភាសន៍​យល់ថា ខ្លួន​មាន​សមត្ថភាព​អាច​ធ្វើការ​នោះបាន ឬ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​ចាប់អារម្មណ៍ តែ​វា​គួរ​ត្រូវបានធ្វើ​ដោយ​សមល្មម​កុំ​ឲ្យ​ហួរ​សហេតុ​ពេក​។​

​ត្រូវ​បង្ហាញ​ការគោរព​ចំពោះ​អ្នក​សម្ភាសន៍​ជានិច្ច ព្រោះ​អ្នក​សម្ភាសន៍​អាចជា​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកតំណាង នឹង​យ៉ាងហោចណាស់​ក៏​ជា​មនុស្ស​ម្នាក់​សំខាន់​នៅក្នុង​ក្រុមហ៊ុន​នោះដែរ​។​

​ការ​សើច​ក្អាកក្អាយ គួរតែ​ចៀស​វៀ តែ​ការ​ផ្ទៀង​ស្តាប់​និង​ចង់ដឹង​ពី​ការងារ​របស់​ក្រុមហ៊ុន អាចជា​ចំណុច​ល្អ​។ ព្យាយាម​បង្ហាញ​ពី​ចំណូល​ចំណង់​ចិត្ត​ចំពោះ​ការងារ​នោះ​ជាជាង​រៀបរាប់​ពីអ្វី​ដែល​យើង​អាច​ធ្វើបាន �​អំនួត​� សូម​ចៀសវៀង​ឲ្យ​បាន​ចំណុច​នេះ​។​

៨- សូមកុំ​និយាយ​អាក្រក់​ពី​ចៅហ្វាយនាយ​មុន​

​គ្មាន​ក្រុមហ៊ុន​ណាមួយ​មានបំណង​ជួល​មនុស្ស​មាត់ដាច​មក​ធ្វើការ​នោះឡើយ​។ ហេតុនេះ​ចូរ​គិត​មុន​ឲ្យ​ហើយ​សិន​ថា អ្វី​ទៅ​ដែល​យើង​ត្រូវ​ឆ្លើយ បើសិនជា​ត្រូវ​សួរថា តើ​ចៅហ្វាយនាយ​របស់​យើង​មុន​ជា​មនុស្ស​របៀប​ណា និង​មូល​ហេតុដែល​យើង​ចាក​ចេញពី​ក្រុមហ៊ុន​នោះ​។​

​​ការនិយាយ​អាក្រក់​ពី​ក្រុមហ៊ុន​មុន ឬ​ពី​ចៅហ្វាយនាយ​មុន​មក​ប្រាប់​ក្រុមហ៊ុន​នេះ ឬ​ចៅហ្វាយ​ថ្មី​នេះ ធ្វើ​ឲ្យ​គេ​យល់បាន​ថា យើង​គឺជា​មនុស្ស​ដែល​ពិបាក​ធ្វើការ​ជាមួយ ដូច្នេះ​អ្នក​រួម​ការងារ​ជាមួយ​យើង​ក៏​ពិបាក​រួមការ​ងារ​ជាមួយ​យើង​ដែរ​។ អាច​ថា ការចាកចេញ​របស់​យើង​ពី​ក្រុមហ៊ុន​មុន បណ្តាលមកពី​យើង​មិន​ចុះសម្រុង​ជាមួយ​បុគ្គលិក​នៅ​ទីនោះ ឬ​យើង​តែង​និយាយ​អាក្រក់​ពី​ក្រុមហ៊ុន​ផង​ក៏​ថា​បាន​។​

​ឯ​ករណី​មួយទៀត​នោះ អាច​ថា យើង​នេះ​ជា​បុគ្គលិក​ត្រូវ​ក្រុមហ៊ុន​មុន​បញ្ឈប់​ពី​ការងារ ឬ​យើង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​មុន ទើបបានជា​យើង​ចាកចេញ​។ ការនិយាយ​អាក្រក់​ពី​ចៅហ្វាយ​មុន ឬ​ក្រុមហ៊ុន​មុន យើង​នឹង​ត្រូវគេ​ដកចេញ​ពី​ការចង់បាន​របស់​ក្រុមហ៊ុន​ថ្មី​រួចស្រេច​ទៅហើយ​។ ទោះបី​យើង​មាន​ប្រវត្តិ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មុន​យ៉ាងណា​ក៏ដោយចុះ តែ​ត្រូវយក​បញ្ហា​ផ្ទាល់ខ្លួន​មក​ជំនួស​វិញ ឬ​ហេតុផល​ណាមួយ​ដែល​មិន​ប៉ះពាល់ តែ​មិនមែន​ដោយសារ​ឈឺ ឬ​លែងលះគ្នា ឬ​ចាក​ចេញពី​ឪពុកម្តាយ​នោះឡើយ​។​

៩- និយាយ​កុហក​

​នៅក្នុង​សម័យ Digital នាពេល​សព្វថ្ងៃ វា​ជា​រឿង​មួយ​លំបាក​ណាស់ សំរាប់​ការនិយាយ​កុហក​ទាំង​ក្នុង Resume និង​ការឆ្លើយ​ដោយផ្ទាល់​មាត់​។ ព្យាយាម​និយាយ​ដោយ​ត្រង់ៗ​ប្រសើរ​ជាង​ការនិយាយ​ភូតកុហក ព្រោះ​គេ​អាច​យល់បាន​ចំពោះ​ចម្លើយ​ដែល​យើង​ឆ្លើយ ឬ​ការ​កុហក​សរសេរ​ដាក់​នៅក្នុង Resume​។​

​សូម​ចាំ​ថា ការនិយាយ​កុហក​ពេល​សម្ភាសន៍ គឺជា​ការ​ល្មើស​ចំពោះ​ខ្លួនឯង និង​ចំពោះ​អ្នកដទៃ និង​ត្រូវបាន​គេ​សន្ម​ត់​ថា ជា​មនុស្ស​មិន​ត្រង់​។​

១០- សម្លៀកបំពាក់​នាពេល​ស​ម្ភា​សន៍​

​សម្លៀកបំពាក់​ពេល​ទៅ​សម្ភាសន៍ គឺជា​រឿង​មួយ​សំខាន់​ណាស់ដែរ ទោះបីជា​វា​មិនមាន​ពិន្ទុ​ខ្ពស់​ក៏ដោយ តែ​វា​បានបង្ហាញ​ពីអ្វី​ដែលជា​យើង បង្ហាញ​នូវ​សម្លៀកបំពាក់​មួយ​ដែលមាន​ភាពថ្លៃថ្នូរ ទោះបី​វា​មិនមែនជា​ស្ទីល​ពិត​របស់​យើង​ក៏ដោយ​។​

​ជួនកាល​សម្លៀកបំពាក់​ដែល​យើង​បាន​ស្លៀក​ទៅ​សម្ភាសន៍​នោះ ត្រូវបាន​គេ​ចាត់ទុកថា យើង​ជា​មនុ​ស្សមាន​បុគ្គលិកលក្ខណៈ​មួយ​ល្អ អាច​ឲ្យ​គេ​ទទួលយកបាន​ផង​ក៏មាន​។​

​ដូច្នេះ ចូរ​កុំ​មើលស្រាល​ចំពោះ​រឿងនេះ​ឲ្យ​សោះ ហើយ​ត្រូវ​គិតថា សម្លៀកបំពាក់​គឺជា​ស្រោម​ខាងក្រៅ​របស់​យើង ល្អ​ឬ​អាក្រក់​ក៏​គង់​អាស្រ័យទៅលើ​ស្រោម​ខាងក្រៅ​នេះ​ខ្លះ​ដែរ​៕​

Comments
Loading...