Ultimate magazine theme for WordPress.

- Advertisement -

ផ្លែស្វាយបង្កើនចំណូល

0 18

​នៅក្នុងស្ថានការណ៍ទីផ្សារដែលមិនមានភាពជាក់លាក់សម្រាប់ទីផ្សារស្វាយរបស់ប្រទេសកម្ពុជា​ ដោយសារហេតុផលពីផលិតផលដែលមានបរិមាណច្រើនជាងតម្រូវការ​ ឬដោយសារតែការរៀបចំទីផ្សារស្វាយរបស់កម្ពុជានៅរៀបចំមិនទាន់មានប្រសិទ្ធិភាព​ធ្វើអោយស្វាយមានតម្លៃថោក និង​មានបរិមាណស្វាយជាច្រើនត្រូវបានបោះចោលដោយមិនបានកែច្នៃអោយអស់លទ្ធភាព​។​ខាងក្រោមនេះជាវិធីខ្លះៗដែលយើងអាចកែច្នៃស្វាយដែលនៅសល់អោយមានប្រយោជន៍​ ឬ ដើម្បីបង្កើនប្រាក់ចំនូលបន្ថែម។

១​ ស្វាយត្រាំ

គ្រឿងផ្សំ​ :​ស្វាយខ្ចី ទឹកកំបោរ​ អំបិល ទឹក ស្ករ​​

វិធីធ្វើ​​ :

  • រលាយអំបិលជាមួយនឺងកំបោរទុកមួយអន្លើរសិន​
  • ចិតសំបកស្វាយ លាងអោយស្អាត ហាន់ជាចំនិតៗ​ ដាក់ត្រាំក្នុងទឹកកំបោរនិងអំបិលដែលបានត្រៀមទុក​​ បិតគម្របអោយជិត​ ទុកចោល១យប់​ ក្រោយមកស្រង់ស្វាយឡើងទុកមួយអន្លើរសិន
  • ដាក់ទឹក​ ដាក់ស្ករចូលទៅក្នុងឆ្នាំង កូររហូតដល់ទឹកពុះ​និងស្កររលាយអស់​ ដកឆ្នាំងចេញទុកវាអោយត្រជាក់
  • យកស្វាយទៅត្រាំនៅក្នុងទឹកស្ករ​ បិតគម្របអោយជិត​ ត្រាំទុក១យប់ ហើយទុកក្នុងទូរអោយត្រជាក់​ ។​

២ ដំណាប់ស្វាយ​

គ្រឿងផ្សំ : ស្វាយ អំបិល ស្ករ​

វិធីធ្វើ :

  • ធ្វើការសំអាតស្វាយ​ ចិតសំបកអោយស្អាត និង​ធ្វើការក្រឡុកស្វាយ
  • ចាក់ស្វាយចូលទៅក្នុងឆ្នាំង ថែមអំបិលនិងកូររហូតដល់ពុះ បិតចង្ក្រាន​
  • ត្រៀមថាសចាក់ពុម្ពដែលមានរាងផ្សេងៗ ទ្រាប់ជាមួយនឹងក្រដាសអាលុយមីញ៉ូម​​ហើយចាក់ស្វាយចូលក្នុងពុម្ព ហាលរយៈពេលមួយសប្តាហ៍
  • ក្រោយពីចាប់ផ្តើមស្ងួត​ទាញចេញពីក្រដាសអាលុយមីញ៉ូមហើយរមូលអោយមានរូបរាងស្អាត​។

 

៣​ ផាណាខតតាស្វាយ(Mango Panna Cotta)

គ្រឿងផ្សំ​ :

ស្វាយទុំ២ចាន​, ម្សៅចាហួយ​១​ស្លាបព្រា, ទឹកស្វាយ ឬ​ ទឹកសុទ្ធ១ចាន,ទឹកដោះគោ​១ចាន,ស្ករ១/៣ចាន​​,ក្លិនវ៉ាន់នីឡាកន្លះ​  ស្លាបព្រាបាយ,អំបិលកន្លះស្លាបព្រាកាហ្វេ,ក្រីម​ប្រើក្នុងអាហារ២ចាន

វិធីធ្វើ​ :

  • យកស្វាយទុំមកក្រឡុកអោយម៉ត់
  • លាយម្សៅចាហួយ១កញ្ចាប់តូច​ជាមួយនឹងទឹកស្វាយ​ លាយអោយចូលគ្នាហើយដាក់ចូលក្នុងmicrowaveចំនួន១នាទី យកចេញពីmicrowaveដាក់លាយចូលក្នុងស្វាយដែលក្រឡុកអំបាញ់មិញ ហើយលាយចូលគ្នាអោយសព្វ
  • ត្រៀមកែវដែលត្រូវការដាក់នំ ប្រសិនជាត្រូវការដាក់នំអោយមានរាងអៀងអោយរកថាសដែលមានប្រហោងហើយអៀងកែវ៤៥អង្សារ ហើយយកកន្សែងមកទ្រាប់ដើម្បីកុំអោយកែវរលំ ហើយយកទឹកស្វាយដែលលាយជាមួយម្សៅចាហួយចាក់ចូលក្នុងកែវអោយដល់មាត់កែវ ហើយនាំទៅដាក់ក្នុងទូរទឹកកក ប្រហែល៣​ម៉ោងរហូតដល់ចាហួយរឹង ក្រោយមកទៀតចាក់ក្រីមពីលើមកទៀត
  • វីធីការធ្វើគ្រីម​ គឺត្រូវនាំទឹកដោះគោស្រស់ដាក់ចូលក្នុងឆ្នាំងតូច ដាក់ម្សៅចាហួយមួយកញ្ចប់តូចចូលក្នុងទឹកដោះគោ ហើយកូរអោយសព្វ​ ទុកចោល១០នាទី ដាក់ស្ករចូល បើកភ្លើងតូច កូរអោយស្កររលាយអោយអស់ មិនចាំបាច់ដាំរហូតដល់ពុះទេ​ ដាក់ក្លិនវាន់នីឡាចូល​ ដាក់អំបិលចូល កូរអោយចូលគ្នា បិទហ្គាស យកចេញពីចង្ក្រាន​​
  • យកវិបគ្រីម(Heavy Whipped Cream)លាយជាមួយគ្រីមទឹកដោះគោដែលធ្វើរួចអំបាញ់មិញ ហើយកូរអោយចូលគ្នា
  • ក្រោយមកទៀត យកកែវដែលយើងដាក់ក្នុងទូរទឹកកកអំបាញ់មិញចេញពីទូរទឹកកក ហើយចាក់គ្រីមដែលយើងលាយអំបាញ់មិញចូលក្នុងកែវអោយពេញ ដាក់ចូលក្នុងទូរទឹកកក​ម្តងទៀតប្រហែលជា​៣ម៉ោង​ ឬរហូតដល់វារឹង​​ហើយយកចេញមកក្រៅតុបតែងដោយស្វាយ

- Advertisement -

 

៤​ មូសស៍ស្វាយចេកអំបូង( Mango and Banana Mousse)

គ្រឿងផ្សំ:

ស្វាយទុំ១ផ្លែ,ចេកអំបូងទុំ១ផ្លែ,វិបក្រីម១០០មីលីលីត្រ,ក្លិនវាន់នីឡា​១ស្លាបព្រាបាយ,ម្សៅចាហួយកន្លះស្លាបព្រាបាយ,ទឹកត្រជាក់២ស្លាបព្រាបាយ,ផ្លែស្វាយហាន់ជាដុំរាងគូប,ផ្លែស្វាយកិនជាមួយចេក(topping),

វិធីធ្វើ​ :

  • ការធ្វើចាហួយ ដោយយកទឹកត្រជាក់លាយជាមួយនឹងម្សៅចាហួយអោយចូលគ្នា ទុកចោលបន្តិចដើម្បីអោយទឹកចូលក្នុងម្សៅចាហួយបានល្អ នាំទៅដាក់ក្នុងmicrowave ១០វិនាទី​ ឬរហូតដល់ម្សៅចាហួយក្លាយជាទឹក​
  • ធ្វើមូសស៍ស្វាយចេកអំបូងដោយ វ៉ៃក្រីមឡើងរួចហើយដាក់ចេក​ និងស្វាយកិនចូលរួចវ៉ៃបន្តអោយវាចូលគ្នាបន្តទៀត
  • ចាក់ម្សៅចាហួយដែលរលាយខាងដើមបន្តិចម្តងៗ​ ហើយវ៉ៃជាមួយនឹងមូសស៍រហូតដល់ទឹកម្សៅចាហួយនោះអស់​ ដួសដាក់ក្នុងចាន ឬកែវ ដាក់ក្នុងទូរទឹកកកដល់រឹង ហើយតុបតែងដោយថបភីង​។

 

៥​ ទឹកផ្លែឈើដាក់ស្វាយទុំ​

គ្រឿងផ្សំ : ស្វាយទុំហាន់ជារាងគូបដាក់អោយកក​ ១ចាន​,ផ្លែបឺរីគ្រប់មុខដាក់អោយកក,ផ្លែក្រូចឆ្មារលឿង១​ផ្លែ,ទឹកសូដា​ ១​កំប៉ុង

វិធីធ្វើ​:

  • យកផ្លែឈើខាងដើមទាំងអស់ដាក់ចូលក្នុងកែវ​ យកស្លាបព្រាសង្កត់ផ្លែឈើអោយចេញទឹកបន្តិច ហើយដាក់ទឹកសូដាចូលទៅ​ បិទគំរបអោយជិត
  • ដាក់ចូលក្នុងទូរទឹកកក១យប់​ អាចយកមកហូបបានពេលព្រឹក​ ឬ​ពេលថ្ងៃ​​

 

The post ផ្លែស្វាយបង្កើនចំណូល appeared first on គំនិត.

Source: Business from Kumnit

Comments
Loading...