Ultimate magazine theme for WordPress.

- Advertisement -

វគ្គបណ្តុះបណ្តាល៩​ដែល​ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំគួររៀន​ក្នុងសម័យកាលឌីជីថល

0 60

បច្ចុប្បន្ននេះគឺជា​សម័យ​កាល​បដិវដ្តឧស្សាហកម្ម៤.០ ដែលជា​សម័យកាល​មនុស្ស​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេក​វិទ្យា​វ័យ​ឆ្លាត​ដើម្បី​ជំនួស​ដោយកម្លាំងមនុស្ស​ ហើយការងារកាន់តែច្រើនទៅៗ នឹង​ត្រូវបានផ្លាស់ប្តូរ ឬបាត់បង់ដោយសារតែម៉ាស៊ីន។​ មិនត្រឹមតែការងារ​ទេ របៀបធ្វើអាជីវកម្ម ឬដឹកនាំ​សម័យកាល​ថ្មីនេះ ក៏នឹងមាន​ការផ្លាស់ប្តូរផងដែរ ដោយ​មានរឿងជាច្រើន​ដែលយើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យាជំនួស​បាន។

ក្នុងនាមជា​អ្នកដឹកនាំសម័យថ្មី និង​អាចដើរទាន់ ឬមុនសម័យកាល យើងគួរគប្បីត្រៀមខ្លួន និងរៀន​ពីអ្វីៗដែលថ្មីពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម៤.០នេះ ដឹងពីបច្ចេកវិទ្យាណាដែលគេប្រើប្រាស់ ឬនឹងប្រើប្រាស់ ដឹងថា​ប្រព័ន្ធ ឬកម្មវិធីអ្វីដែល​អាចជួយ​សម្រួលកិច្ចការងារ​ ឬអាជីវកម្មរបស់យើងបាន។

ហេតុនេះហើយ ខ្ញុំសូមធ្វើការណែនាំវគ្គរៀន​៩ ដែលយើងអាចរៀនបានដោយឥតគិតថ្លៃ ឬគិតថ្លៃសមរម្យ​ដែលបង្កើតឡើងដោយ​សាកលវិទ្យាល័យ​ធំៗ និងល្បីៗជុំវិញពិភពលោកពី Coursera.org និង edx.org សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំសម័យថ្មីគួរចំណាយពេល​រៀន​។

- Advertisement -

  វគ្គបណ្តុះបណ្តាល បរិយាយជាភាសាខ្មែរ
Digital Business Models ម៉ូដែលអាជីវកម្មឌីជីថល
Digital Transformation ការបញ្ច្រៀបឌីជីថល
Practices of Digital Transformation ការអនុវត្តការបញ្ច្រៀបឌីជីថល
Leading the Modern Day Business Specialization វគ្គជំនាញ ការដឹកនាំអាជីវកម្មសម័យទំនើប
Intelligence Tools for the Digital Age ឧបករណ៍ឆ្លាវៃ​សម្រាប់សម័យកាល​ឌីជីថល
Digital Transformation in Business ការបញ្ច្រៀបឌីជីថល​នៅក្នុងអាជីវកម្ម
Digital Strategy and Action យុទ្ធសាស្ត្រឌីជីថល និងសកម្មភាព
5G Strategy for Business Leaders យុទ្ធសាស្ត្រ៥Gសម្រាប់អ្នកដឹកនាំធុរកិច្ច
Blockchain for Business Blockchain សម្រាប់អាជីវកម្ម

សង្ឃឹមថា វគ្គបណ្តុះបណ្តាល​ទាំងអស់ខាងលើនឹងជួយ​ជម្រុញឱ្យទស្សនៈនៃ​ការប្រើប្រាស់បច្ចេកវិទ្យា និងការត្រៀមខ្លួនរបស់ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំកាន់តែ​សម្បូរនៅក្នុងពិភពធុរកិច្ចដែលពោពេញដោយការប្រកួតប្រជែងទាំង​ក្នុងស្រុក និង​ពីសំណាក់​ដៃគូរ​ពីទីផ្សារអន្តរជាតិ។

 

The post វគ្គបណ្តុះបណ្តាល៩​ដែល​ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំគួររៀន​ក្នុងសម័យកាលឌីជីថល appeared first on គំនិត.

Source: Business from Kumnit

Comments
Loading...