BTS រងការរិះគន់ យ៉ាងចាស់ដៃ ពីមនុស្សមួយក្រុម ខណៈដែលប្រជាប្រិយភាព នៅតែមាន

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

កូរ៉េ៖ មនុស្សមួយក្រុមដែលប្រឆាំងនិងរិះគន់តារាចម្រៀងកូរ៉េ BTS តាមបណ្តាញសង្គមយ៉ាងចាស់ដៃនោះ ពេលនេះត្រូវបានប៉ូលិសចាត់វិធានការណ៍តាមផ្លូវច្បាប់ហើយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមអ្នកគាំទ្រ និង Big Hit Entertainment។

ការប្រើពាក្យពេចន៍មិនសមរម្យបង្កភាពអាម៉ាស់ដល់ក្រុម BTS ធ្វើឲ្យរងការអាម៉ាស់ សឹងទូទាំងពិភពលោកធ្វើឲ្យក្រុមអ្នកគាំទ្រតារាប្រុសក្រុមនេះព្រមទាំងក្រុមហ៊ុន Big Hit Entertainment សហការប្រមូលភស្តុតាងដាក់ពាក្យប្តឹងទៅសមត្ថកិច្ចដើម្បីអោយដំណើរការស៊ើបអង្កេត។ គណនី Twitter មួយបានសរសេរវាយប្រហារតារាចម្រៀង BTS យ៉ាងខ្លាំង ប៉ុន្តែក្រោយពីមានចំណាត់ការពីប៉ូលិសទើបគណនីនោះ បានចេញមុខបង្ហោះសារសុំទោសដល់ BTS ចំពោះកំហុសឆ្គងកន្លងមក និងចង់ ជួបតារាប្រុស BTS ឬ Big Hit Entertainment ដើម្បីសុំទោសដោយផ្ទាល់។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស BTS ម្នាក់បានសម្រេចផ្លាស់ប្តូរឈ្មោះរបស់ខ្លួនពី Rap Monster ទៅជា RM វិញដោយហេតុផលថាវែងពេកធ្វើឲ្យអ្នកគាំទ្រពិបាកក្នុងការចងចាំហើយឈ្មោះ Rap Monster នេះក៏ជាឈ្មោះក្នុងវិថីសិល្បៈដំបូងដែលលោកសម្រេចដាក់ដោយខ្លួនឯងដែរ៕

The post BTS រងការរិះគន់ យ៉ាងចាស់ដៃ ពីមនុស្សមួយក្រុម ខណៈដែលប្រជាប្រិយភាព នៅតែមាន appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: