Justin Bieber ចេញមុខ​លើក​ទឹកចិត្ត​ គូស្នេហ៍ផ្ទាល់ ​ពេល​សម្តែង ក្នុង​ព្រឹត្តិការណ៍ «American Music Awards»

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(អាមេរិក)៖ ពិតជាគួរឲ្យរំភើបចិត្តមែន សម្រាប់ Selena Gomez បើទោះជានាងរងការរិះគន់ខ្លះ ពីអ្នកទស្សនាក៏ដោយ ប៉ុន្តែគូស្នេហ៍ Justin Bieber នៅតែរង់ចាំផ្តល់កម្លាំងចិត្តឲ្យ ខណៈដែលនាងសម្តែងនៅក្នុង កម្មវិធី «American Music Awards» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅនេះ បន្ទាប់ពី Selena ទើបនឹងទទួលការវះកាត់ប្តូរតម្រងនោមរួចរាល់។

Justin ដឹងថា AMA ជាកម្មវិធីមួយដែលពិសេស និងមានន័យបំផុតសម្រាប់គូស្នេហ៍ ប៉ុន្តែអ្វីដែលរឹតតែអស្ចារ្យនោះ តារាប្រុសវ័យក្មេងរូបនេះ បានធ្វើឲ្យ Selena ភ្ញាក់ផ្អើលបំផុត ព្រោះតែគេទៅរង់ចាំក្នុងបន្ទប់ ផ្លាស់សម្លៀកបំពាក់របស់នាង ហើយកាន់ផ្កាកូឡាបមួយបាច់ដ៏ធំ ទុកជូនមិត្តស្រីជាទីស្រឡាញ់ ជាការលើកទឹកចិត្ត និងគាំទ្រនាងទៀតផង។

ពេលខ្លះអ្នកទស្សនា មិនបានចាប់អារម្មណ៍ទេថា ខណៈសម្តែងលើឆាកតន្ត្រី AMA អំឡុងពេលដែលនាងច្រៀងបទ Wolves ពេលនោះ Selena ហាក់ដូចជាមានឈាមហូរចេញពីមុខរបួស ព្រោះនាងទើបនឹងវះកាត់រួច ហើយនេះក៏ជាការចេញសម្តែងលើកដំបូង បន្ទាប់ពីនាងមានជំងឺដែរ។ ក្រោយត្រឡប់មកសាងស្នេហ៍ជាថ្មី Justin ហាក់ដូចជាយកចិត្តទុកដាក់នឹង Selena ណាស់ ហើយគេក៏សម្តែងការពេញចិត្តគ្រប់សកម្មភាព សម្តែងរបស់នាង ព្រមទាំងមកផ្តល់កម្លាំងចិត្ត ជូនមិត្តស្រីដោយផ្ទាល់ថែមទៀត ធ្វើឲ្យគ្រប់គ្នាកំពុងរង់ចាំមើលស្នេហាមួយនេះ នឹងគង់វង្សបានយូរប៉ុណ្ណា បន្ទាប់ពីពួកគេធ្លាប់បែកបាក់ ម្តងរួចទៅហើយ៕

The post Justin Bieber ចេញមុខ​លើក​ទឹកចិត្ត​ គូស្នេហ៍ផ្ទាល់ ​ពេល​សម្តែង ក្នុង​ព្រឹត្តិការណ៍ «American Music Awards» appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: