កម្ពុជា និង សហព័ន្ធឥណ្ឌូចិន

$0.00

ចាន់ ដារា អ៊ិត ថុងងួន ប៉ែន នារវី
អត្ថដើមជាភាសាបារាំងដោយ ចាន់ តារា ចុះក្នុងព្រឹត្ដិប័ត្រ
សហគមន៍ខ្មែរនៅកាណាដា លេខ ២-៣-៧ និង ៨

10 in stock

Description

ពេលដែលបារាំងមកដល់កម្ពុជាក្នុងឆ្នាំ ១៨៦៣ ស្រុកខ្មែរបង្ហាញទិដ្ឋភាពមួយដែលធ្វើឲ្យខ្លោចផ្សារ។ កម្ពុជាសព្វថ្ងៃ ប្រទេសមួយដែលស្ទើរតែអស់មនុស្សរលីង ហៀបនឹងទៅជាខេត្តមួយរបស់អ្នកជិតខាងទិសលិចទៅហើយ គឺប្រទេសថៃ (សម័យនោះសៀម) ក្នុងពេលដែលអ្នកជិតខាងទិសឯកើត គឺប្រទេសវៀតណាម(សម័យនោះអណ្ណាម) បានយកធ្វើជារបស់ខ្លួនតាំងតែពីដំណាច់សតវត្សរ៍ទី ១៨ នូវខេត្តខ្មែរទាំងអស់ខាងទិសអគ្នេយ៍ គឺ កម្ពុជាក្រោម។

សង្រ្គាមកំឡុង៥០០ឆ្នាំ ដំបូងទល់នឹងការត្រួតត្រារបស់សៀម រួចមកទល់នឹងការត្រួតត្រារួម(Condominium) របស់សៀមនិងយួន (ការត្រួតត្រារួមដែលបានធ្វើឲ្យខ្មែរបែកបាក់គ្នាយ៉ាងខ្លាំង) បានធ្វើឲ្យបណ្តាជនខ្មែរទ្រុឌទ្រោម រហូតដល់បាត់ចំណងទាំងអស់ជាមួយប្រវត្តិសាស្រ្តខ្លួន ហើយបញចំនួនប្រជាជនខ្មែរឲ្យនៅសល់តែ ៨០០ ០០០ នាក់។ ការធ្វើឲ្យទីដ្ឋានអង្គរមានជីវិតឡើងវិញ  ដោយអ្នកប្រាជ្ញបារាំងនៃសាលាបារាំងនៅចុងបូព៌ាប្រទេស បានធ្វើឲ្យមនុស្សជាតិឃើញឡើងវិញនូវអច្ឆរិយវត្ថុ ដែលជាសំណល់និងជាភស្តុតាងនៃអារិយធម៌មួយ ក្នុងចំណោមពពួកភ្លឺស្វាងជាងគេទាំងអស់នៃពិភពលោក៖ អារិយធម៌ខ្មែរ ។

Comments
Loading...