Sandara Park អតីត​​​សមាជិក 2NE1 បង្ហាញ​​ភាព​​ស្និទ្ធ​ស្នាល​ លើស​ពី​ការ​រាប់អាន​ធម្មតា​ ជាមួយ​​តារា​ប្រុស​ក្នុង​ក្រុម BIGBANG

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(កូរ៉េ)៖ ភាពស្និទ្ធស្នាលរវាងសមាជិក BIGBANG និងអតីតសមាជិក 2NE1 គឺតារាចម្រៀងប្រុស Seungri និង Sandara Park បានធ្វើឲ្យអ្នកគាំទ្រ មើលឃើញថា គ្រួសារ YG Entertainment តែងតែបង្ហាញភាពរាប់អានគ្នា ដូចបងប្អូន ហើយតាមរយៈសារបង្ហោះលើ Instagram របស់បុរសសង្ហា Seungri រឹតតែធ្វើឲ្យគេយល់ថា Sandara ជាតារាស្រី ដែលមានប្រជាប្រិយភាព និងទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព។

សារជាមួយនឹងរូបភាព ជាច្រើនប៉ុស្តិ៍ ដែល Seungri បង្ហោះកាលពីថ្ងៃទី០៦ ខែតុលា ថ្មីៗនេះ Seungri ចង់បង្ហាញអ្នកគាំទ្រថា អស់រយៈពេល១០ឆ្នាំមកហើយ ដែលស្ថិតក្នុងផលិតកម្មជាមួយគ្នា ទើបតែពេលនេះរូបលោក និង Sandara បង្ហាញភាពស្និទ្ធស្នាល ឲ្យមហាជនបានឃើញ ហើយលោកពិតជារីករាយ ដែលយើងបានចំណាយពេលវិស្សមកាល និងចេញសម្តែងរួមគ្នា នៅក្រៅប្រទេស។

ទោះយ៉ាងណា អ្នកគាំទ្រជាច្រើនមើលឃើញថា Sandara ហាក់ដូចជាមានភាពស្និទ្ធស្នាល និងទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ជាមួយតារាប្រុសសមាជិក BIGBANG ទាំងអស់ដូចជា G-Dragon និង Taeyang រួមទាំង T.O.P ផងដែរ ហើយនាងតែងចំណាយពេល ទៅគាំទ្រ និងរួមសម្តែងជាមួយពួកគេ ស្ទើរតែគ្រប់កម្មវិធី មិនថាក្នុងឬ ក្រៅស្រុកនោះឡើយ៕

The post Sandara Park អតីត​​​សមាជិក 2NE1 បង្ហាញ​​ភាព​​ស្និទ្ធ​ស្នាល​ លើស​ពី​ការ​រាប់អាន​ធម្មតា​ ជាមួយ​​តារា​ប្រុស​ក្នុង​ក្រុម BIGBANG appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: